លោក​សុខ ឥសាន ថា​បើ​បក្ស​ភ្លើងទៀន​​ចូលរួម​បោះឆ្នោត​ គឺ​កឹម សុខា ​ចាញ់បោក​​សម រង្ស៊ី​​

22-04-2018 3:05 pm

​ឆ្លើយ​នឹង​ការប្រកាស​របស់លោក​ស​ម រង្ស៊ី នៅឯ​ប្រទេស​បារាំង​កាលពី​ម្សិលមិញ ដែលថា មាន​សេណារីយោ​ចុងក្រោយ ដែលមាន​ការចរចា ឲ្យ​សង្គ្រោះ​ជាតិ​បានមក​ចូលរួម​បោះឆ្នោត ហើយ​បើ​ពេលវេលា​ខ្លី គឺ​ត្រូវតែមាន​ការពន្យា​រការ​បោះឆ្នោត ១​ខែ ឬ​២​ខែ​ទៅមុខទៀត តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ការលើកឡើង​នេះ គ្រាន់តែ​ជា​ការស្រមើស្រមៃ របស់លោក​សម រង្ស៊ី​តែប៉ុណ្ណោះ​។​លោក​ថា គ្មាន​ការចរចា​ណាមួយ​ទេ ឯ​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត ក៏​មិន​ប្រែប្រួល​ដែរ ហើយ​ដាច់ខាត គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ការបោះឆ្នោត​ទេ​។​

ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​នានា កំពុង​ចាំ​មើលថា សមាជ​គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃទី​៣០ មេសា សម្រេច​ចូលរួម​បោះឆ្នោត ឬ​មិន​ចូលរួម​។ ប៉ុន្តែ ការទស្សទាយ​ជាច្រើន​បង្ហាញ​ជំនឿ​ថា គណបក្ស​ភ្លើងទៀន ដែល​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សម រង្ស៊ី ជា​កេរតំណែល​របស់​ក្រុម​លោក​សម រង្ស៊ី មួយ​នេះ នឹង​សម្រេចចិត្ត​ចូលរួម​បោះឆ្នោត នា​ខែកក្កដា ខាងមុខ​មិន​ខាន​។ បើ​បែបនេះ​មែន លោក​សុខ ឥសាន ថា​នេះ ជា​អ្វីដែល​លោក​កឹម សុខា ចាញ់បោក​លោក​សម រង្ស៊ី​។ ជា​បន្ត សូម​ស្តាប់​ការលើកឡើង របស់លោក​សុខ ឥសាន តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

កិច្ចសម្ភាសន៍៖

ព័ត៌មានផ្សេងទៀត