ឥណ្ឌា​បន្តោក​សេរ៉ូម​ឲ្យ​ដើម​ពោធិ៍​ធំជាងគេ​ទី​ពីរ​លើ​ពិភពលោក​មាន​អាយុ​៧០០​ឆ្នាំ​

21-04-2018 4:28 pm 2295

​ថ្មីៗ​នេះ អាជ្ញាធរ​ឥណ្ឌា បានដាក់​បន្តោក​សេរ៉ូម មាន​សារធាតុ​កម្ចាត់​សត្វល្អិត នៅ​លើ​ដើម​ពោធិ៍ ដ៏​ធំ​មួ​យ​ដើម ដែល​មាន​អាយុប្រមាណ ៧០០​ឆ្នាំ នៅ​រដ្ឋ​តេ​ឡេង​ហ្គា​ណា (Telengana) ភាគខាងត្បូង ប្រទេស​ឥណ្ឌា ដើម្បី​ការពារ​ពី​ការយាយី នៃ​សត្វ​ចង្រៃ មក​លើ​ដើម​រុក្ខជាតិ​ដ៏​ចំណាស់​នេះ​។ នេះ​បើ​តាម​ការចុះផ្សាយ ដោយ​សារព័ត៌មាន​BBC រសៀល​ថ្ងៃ​សៅរ៍​នេះ​។​

​សូមបញ្ជាក់​ថា ដើម​ពោធិ៍ធំ​នេះ មាន​មែកធាង​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ១២,១៤១​ម៉ែត្រការ៉េ និង​ត្រូវ​គេ​អះអាងថា ជា​ប្រភេទ​ដើម​ពោធិ៍ (Bayan Tree) ធំជាងគេ​ទី​ពីរ​នៅ​លើ​ពិភពលោក​នេះ​៕ 

ព័ត៌មានផ្សេងទៀត