ណា​សា​​នឹង​ស្វែងរក​​ភព​ថ្មី​​ឆាប់ៗ​​ដែល​អាច​ឲ្យ​ជីវិត​​រស់នៅ​​បាន​

19-04-2018 11:03 am 818
រូបភាព​ផ្កាយរណប​ដែលណាសា​ប្រើ​ស្រាវជ្រាវ​​កន្លងមក

​យានអវកាស​ថ្មី​របស់​ណា​សាបាន​ចាប់ផ្ដើម​បេសកកម្ម ដើម្បី​ស្វែងរក​ភព​នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​អាចឲ្យ​ជីវិត​រស់នៅ​បាន​។ ផ្កាយរណប​រុករក​ហៅថា​TESS បាន​ហោះ​ដោយ​ជោគជ័យ​ចេញពី​ស្ថានីយ​ក្នុង​រដ្ឋ​ហ្វ្ល​រីដា​សហរដ្ឋអាមេរិក​កាលពី​យប់​ថ្ងៃ​ពុធ ដែល​ការបាញ់​បង្ហោះ​នេះ​ធ្វើឡើង​បន្ទាប់ពី​ពន្យារពេល​ពីរ​ថ្ងៃ​។ មួយ​ម៉ោង​ក្រោយមក​ណា​សាបាន​បញ្ជាក់ថា TESS​បាន​ផ្ដាច់ខ្លួន​ចេញពី​រ៉ុក​ក្កែ​ត​ដោយ​ជោគជ័យ​។​

TESS​ត្រូវបាន​អភិវឌ្ឍ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​Massachusetts​និង​ក្រុម​ផ្សេងទៀត​។ វា​ផ្ទុក​កាមេរ៉ា​ទំហំ​ធំ​ដល់​ទៅ​៤ ផ្ដល់​ភាពងាយស្រួល​ក្នុង​ការបង្ហាញ​រូបភាព​កាន់តែច្បាស់​ល្អ គឺអាច​គ្របដណ្ដប់បាន​រហូតដល់​៨៥​ភាគរយ​នៃ​ផ្ទៃមេឃ​ទាំងមូល​។ ណា​សា​គ្រោង​នឹង​ចាប់ផ្ដើម​ការស្វែងរក​នៅ​ពាក់កណ្ដាល​ខែមិថុនា ហើយ​នឹងសិក្សា​លើ​ភព​ស្ទើរតែ​ទាំងអស់​ដែលមាន​អាយុកាល​តិចជាង​៣០០​ឆ្នាំ​ពន្លឺ​ពី​ផែនដី និង​នៅ​ខាងក្រៅ​ព្រះអាទិត្យ​ក្នុង​រយៈពេល​២​ឆ្នាំ​។​

TESS​ត្រូវគេ​រំពឹងថា​នឹង​អាច​រកឃើញ​ភព​ថ្មី​រាប់ពាន់ ដែល​ការរកឃើញ​នេះ​នឹង​រាប់បញ្ចូល​ភព​មាន​រូបរាង​ដូច​ភពផែនដី ហើយ​មានទឹក​អាចឲ្យ​ជីវិត​រស់នៅ​បាន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត