ចូលឆ្នាំ​ខ្មែរ​ថ្ងៃទី​៣​គ្រោះថ្នាក់​ចរាចរណ៍​ឆក់យក​ជីវិត​មនុស្ស ៧​និង​រងរបួស​២២​នាក់​

17-04-2018 9:22 am

​យោង​តាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យចូលឆ្នាំ បាន​កើតឡើង​ចំនួន ១៧​លើក ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន ៧​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ២២​នាក់​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៧​លើក​នេះ​ក៏​បាន​បង្ក​ឲ្យ​ខូចខាត​យាន យន្ត សរុប​ចំនួន​៣០​គ្រឿង រួមមាន ម៉ូតូ ២១​គ្រឿង រថយន្ត​តូច ៨​គ្រឿង រថយន្ត​ធំ ១​គ្រឿង​។​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​ល្មើស​ល្បឿន  មិន​គោរព​សិទ្ធិ ប្រជែង បត់​គ្រោះថ្នាក់ ស្រវឹង មិន​ប្រកាន់​ស្តាំ និង​ងងុយដេក​៕

 


ព័ត៌មានផ្សេងទៀត