ល្បែង​ប្រជាប្រិយ​ខ្មែរ​បង្កប់ន័យ​បង្កើត​សាមគ្គី បង្កើត​មិត្តភាព​

15-04-2018 10:50 am 1879
  ស្តាប់
ស្តាប់ជាសំឡេង

​ល្បែង​បោះ​អង្គុ​ញ ល្បែង​ចោល​ឈូ​ង ល្បែង​ទាញ​ព្រ័ត ទាំងអស់​នេះ​សុទ្ធតែ​ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​។ កំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ នៅ​តាម​ភូមិ និង​តាម​សាលារៀន​នានា ចាប់ផ្តើម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​។ ការរួម​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ការបង្ហាញ​អោយឃើញ​ពី​យកចិត្តទុកដាក់​របស់​ប្រជាជន​កម្ពុជា​ទៅ​លើ​ការថែរក្សា​វប្បធម៌ និង​ប្រពៃណីរ​ដែរ​បន្សល់​ទុក្ខ​តាំងពី​យូរលង់​ណាស់​មកហើយ​។​នេះ​ជា​ការលើកឡើង​របស់​យុវជន​ពួត និមិត្ត និសិត្ស​នៃ​សាកល​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​។​

​យុវជន​ពួត និមិត្ត​

​កំពុង​លេង​ល្បែង​ប្រជាប្រិយ យុវតី​វ៉ាន់ នី​ចូលចិត្ត​លេងល្បែង​បោះ​ឈូង​បាន​ប្រាប់អោយដឹង​ថា ការ​លេងល្បែង​ប្រជាប្រិយ​បានធ្វើអោយ​ប្អូន​សប្បាយរីករាយ​។ ការលេង​នេះ​បាន​ធ្វើអោយ​អ្នក​ដទៃ​បាន​ស្គាល់​ពី​ប្រពៃណី​ខ្មែរ​ដែល​និយម​លេង​នៅ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​យុវតី​វ៉ាន់ នី​

​ក្រៅពី​ការសប្បាយ​រីករាយ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក៏​បាន​បង្កប់ នៅ​អត្ថន័យ​ក្នុងការ​បង្រៀន​ដល់​ប្រជាជន​ខ្មែរ​ជាច្រើន​ផងដែរ ដូចជា​ការបង្កើត​នៅ​សាមគ្គីភាព និង​បង្កើត​មិត្តភាព​ជា​ដើម​។ យុវតី គុណ កញ្ញនា​បាន​ប្រាប់​អោយដឹងថា​ប្អូនមាន​ការ កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់ទុក​នៅ​ល្បែង​ដ៏​សប្បាយរីករាយ​ទាំងអស់នេះ​។ ជាក់ស្តែង​ល្បែង​ទាញ​ព្រ័ត​ដែល បង្ហាញ​ពី​ការរួម​កំលាំង​សាមគ្គី​គ្នា​។​

​កញ្ញា​នា​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ការជួបជុំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ហាក់​មាន​ភាព​ធ្លាក់ចុះ​។ ធ្លាក់​ចុះ​ក៏​ព្រោះតែ ពលរដ្ឋ​ខ្មែរ​ដូច​មិនសូវ​ចាប់អារម្មណ៍​នាំគ្នា​លេង​ល្បែង​នេះ​ឡើយ ជា​ពិសេស​យុវជន​។ ផ្ទុយទៅវិញ គេ​បែរ​នាំគ្នា​ទៅ​លេង​ល្បែង​ខុស​ពី​ប្រពៃណី​ជាតិខ្មែរ​ដូចជា​៖ ជុំ​គ្នា​លេងបៀរ លេង​គប់​ទឹក​ដាក់គ្នា ប៉ាត​ម្សៅ​ជាដើម​។ ល្បែង​ទាំងអស់នេះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​លេង និង​អ្នក​ដែល​ត្រូវ​គេ​លេង​។ 

ព័ត៌មានផ្សេងទៀត