លោកនាយក​រដ្ឋមន្ត្រី​គោះ​ជួង​ទាញព្រ័ត្រ​មាន​អ្នកចូលរួម​១៥០០​នាក់​

14-04-2018 5:46 pm 2478

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោកជំទាវ នៅ​រសៀល​ថ្ងៃ​ទី​១៤ មេសា​នេះ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត ដើម្បី​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​បាន​ប្រារព្ធ​ធ្វើ នៅមុខ​ប្រាសាទ​អង្គ​វត្ត ខេត្តសៀមរាប​។ នេះ​បើ​តាម​ការបញ្ជាក់ លើ​ទំព័រ​ហ្វេ​សប៊ុក​លោកនាយក​រដ្ឋមន្ត្រី​។​

​ក្នុង​ពិធី​ទាញ​ព្រាត់​មិត្តភាព​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នា​ថ្ងៃនេះ មាន​អ្នកចូលរួម ប្រមាណ​១,៥០០​នាក់ និង​មាន​ការ​ចូល​ពី​មន្ត្រី​រាជរដ្ឋាភិបាល ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​។ 

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រជាពលរដ្ឋ អាច​មក​មើល​ការតាំង​ពិ​ពរ​ណ័​បង្ហាញ​ពី សិល្បៈ​វប្បធម៌ ទំនៀម​ទំលាប់​ខ្មែរ របៀបរបប នៃ​ការរស់នៅ របស់​បុព្វបុរស​ខ្មែរ ល្បែង​ប្រជាប្រិយ  ដូចជា​ទាញព្រ័ត្រ  ក្បាច់​កុន​ក្បុ​ក្ត​តោ  ល្ខោន​បុរាណ  សិល្បៈ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ និង​នង​ទម្រង់​សិល្បៈ​ផ្សេងៗ​ជាច្រើន​ទៀត ក្នុងនោះ​ក៏​មាន​តូប​អាហារ ជាច្រើន ព្រមទាំង​ការប្រគុំ​តន្ត្រី រាំ​កំសាន្ត​ទល់​យប់​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត