សាលាក្រុង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​តាម​ទីតាំង​រៀងៗ​ខ្លួន​

14-04-2018 11:20 am 949
  ស្តាប់
ស្តាប់ជាសំឡេង

 ក្នុង​រយៈពេល​៣​ថ្ងៃ​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​១៦​មេសា សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​រក្សាទុក​ដាក់​សំរាម​ដោយ​ខ្លួនឯង​អោយបាន​ត្រឹមត្រូវ ដោយសារ​តែ​បុគ្គលិក ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​បម្រើ​ការងារ​សម្អាត និង​ដឹកជញ្ជូន​សំរាម ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​ឈប់សម្រាក ហើយ​បុគ្គលិក និង​កម្មករ​មួយ​ចំនួន បាន​ធ្វើដំណើរ​ទៅ​ស្រុកកំណើត នៅតាម​ខេត្ត​នានា ដែល​ធ្វើអោយ​ការផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ មាន​ការរអាក់រអួល មិន​បាន​ពេញ​ចំនួន​០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា​ឆ្នាំ​២០១៨​។​

​សាលា​រាជធានី​ក៏​បាន​ស្នើរ​អោយ​ប្រជាពលរដ្ឋ តាម​លំនៅដ្ឋាន និង អាជីវ​ក​ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ យោគយល់​និង អធ្យាស្រ័យ ដើម្បី​ចូលរួម​បរិស្ថាន ថែរក្សា អនាម័យ និង​ថែរក្សា​សោភ័ន​ភាព​រាជធានី​ភ្នំពេញ ដោយ​កុំ​បញ្ចេញ​សំរាម​ដាក់​តាម​ដងផ្លូវ​សារ​ធា​រណៈ នៅក្នុង​អំឡុងពេល ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ដោយ​រក្សា​ទុក​ដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន ឬ​ដាក់​ក្នុង​ធុងសម្រាម​ខ្នាត​ធំ​ដែល​ក្រុមហ៊ុន​បាន​ដាក់អោយ​ប្រើប្រាស់​ជា បណ្តោះអាសន្ន​នៅ​តាម​ដងផ្លូវ​និង​ទីតាំង​សារ​ធា​រណៈ​មួយចំនួន ។​

​សាលា​រាជធានី​ភ្នំពេញ​សង្ឃឹមថា ម្ចាស់​លំនៅដ្ឋាន និង​ម្ចាស់​អជីវ​កម្ម ទាំ​អស់​ចូលរួម​ចំណែក​ថែរក្សា អនាម័យ បរិស្ថាន​រាជធានី​ភ្នំពេញ​អោយបាន​ល្អ ប្រសើ​ជាក់​ជាពុំខាន​៕

ព័ត៌មានផ្សេងទៀត