នគរបាល​ខេត្ត​សៀមរាប​ផ្តល់​លេខ​ទូរស័ព្ទ​ពិសេស​៦​ខ្សែ​សម្រាប់​រាយការណ៍​ករណី​ចោរកម្ម​

14-04-2018 8:23 am 722

​ដើម្បី​ទប់ស្កាត់​ករណី​ចោរលួច ឆក់ ដាក់​ថ្នាំ​សណ្តំ ឬ​ករណី​ចោរកម្ម​ផ្សេងៗ ដែល​អាច​កើតមានឡើង​ក្នុង​អំឡុង​ពេល​ដើរ​កម្សាន្ត​នា​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខេត្តសៀមរាប នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បានបង្ហាញ​លេខ​ទូរស័ព្ទ​ពិសេស​ចំនួន​៦​ខ្សែ សម្រាប់​ពលរដ្ឋ​រាយការណ៍​មុខសញ្ញា​ផ្សេងៗ​ភ្លាមៗ តាមរយៈ​លេខ​ទាក់ទង ១១៧, ៧៤០, ៧៤១, ៧៤២, ៧៤៣ និង​៧៤៤ ។​

​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ ក្នុង​ខេត្ត​សៀមរាប ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត