កម្ពុជា​​បន្ត​​ដាក់​បញ្ចូល​​ប្រា​សាទ​​ដទៃ​ទៀត​​ជា​​សម្បត្តិ​​បេតិ​កភណ្ឌ​​ពិភព​លោក​​

13-04-2018 2:30 pm 950
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​ប្ដេជ្ញា​បន្ត​ដាក់បញ្ចូល​ប្រាសាទ​ដទៃទៀត​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​ប្រាសាទ​៣ ដែល​បាន​ដាក់បញ្ចូល​រួចរាល់ គឺ​ប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ (​សេង បារាំង​)

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេ​ជា្ញ​ថា នឹង​ខិតខំ​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​បុព្វបុរស​ខ្មែរ​សម័យមុន បាន​បន្សល់ទុក​រាប់ពាន់​តំណរ​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ការប្ដេជ្ញា​របស់លោក​នេះ នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ នៅ​បរិវេណ​មុខ​ប្រាសាទបាយ័ន នៃ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៨​។​

​ជាមួយគ្នា​នោះ​លោក ហ៊ុន សែន ក៏បាន​អំ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ប្រវត្តសាស្ត្រ និង​បាន​អះអាងថា នឹង​បន្ត​ដាក់បញ្ចូល​ប្រាសាទ​ដទៃទៀត ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​ប្រាសាទ​៣ ដែល​បាន​ដាក់បញ្ចូល​រួចរាល់ គឺ​ប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ដើម្បី​ទទួលបាន​ការចូលរួម​យកចិត្តទុកដាក់​ពី​ឆាក​អន្តរជាតិ​...........

​សំឡេង​៖

​សូមបញ្ជាក់ថា ប្រាសាទ​របស់​ខ្មែរ​ចំនួន​៣ បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួចរាល់ រួមមាន ប្រាសាទអង្គរវត្ត បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ ប្រាសាទ​ព្រះវិហារ បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ និង​ប្រាសាទសំបូរព្រៃគុក បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ ២០១៧៕ 

ព័ត៌មានផ្សេងទៀត