ក្រសួង​សុខាភិបាល ប្រកាស​ប្រមូល​ឱសថ​បូរាណ​ចិន​ក្លែងក្លាយ​២​ប្រភេទ​មក​កំទេច​ចោល​

13-04-2018 2:26 pm


​ក្រសួង​សុខាភិបាល សេចក្តីប្រកាស​ព័ត៍មាន​ស្តីពី​ការប្រមូល​មកវិ​ញ​នូវ​ផលិតផល​ឱសថ​បូរាណ​ចិន​ក្លែងក្លាយ ២​ប្រភេទ​ដែល​មានឈ្មោះ​ថា TONG MAI DAN និង TIABU ZHUAN GUWAN(505)​ដែល​មាន​ផ្ទុក​សារធាតុ​គីមី ។​

​ក្រសួង​បាន​ជូនដំណឹង​ទៅ​ដល់​នាយកដ្ឋាន និង​អាជ្ញាធរ​ដែល​ពាក់​ពន្ធ ត្រូវ​ធ្វើការ​ប្រមូល​មក​វិញ​នូវ​ឱសថ​ទាំង​ពីរ​ប្រភេទ គ្រប់​ឡូតិ៍​មក​កំទេច​ចោល​។ ក្នុងនោះ​ដែរ​ក្រសួង​ក៏​បាន​ព្រមាន​នឹង​ចាត់ វិធានការ​ចំពោះ​ឱសថ​ស្ថាន​-​រង​និង​អាគារ​លក់​ឱសថ ណាមួយ​មិន​បាន​ប្រមូល​ចេញ ហើយ​នៅតែ​បន្ត​ដាក់តាំង​លក់​ចែកចាយ​ផលិតផល​ឱសថ​បូរាណ​ចិន​ក្លែងក្លាយ​ទាំងពីរ ​មុខ​ខាងលើនេះ​ទៀត នឹង​ត្រូវ​ទទួលទោស​តាម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង់​ឱសថ ៕

ព័ត៌មានផ្សេងទៀត