ទោះ​ថ្ងៃ​ចូល​ឆ្នាំ​ក៏​សមត្ថកិច្ច​មិន​បន្ថយ​ដៃ​ផាកពិន័យអ្នក​ខុស​ច្បាប់​ចរាចរណ៍​ដែរ​

13-04-2018 1:40 pm 1298

​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នេះ ប្រជាពលរដ្ឋ បាន​សម្រុក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្រុកកំណើត និង​តាម​​រមណីយដ្ឋាន​នានា នៃ​បណ្តា​ខេត្ត​ផ្សេងៗ​រៀងៗ​ខ្លួន​។ បញ្ហា​សណ្តាប់ធ្នាប់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ចូលឆ្នាំ មាន​សភាព​ស្ងាត់​ជាង​សព្វដង ប៉ុន្តែ​មុនមួយថ្ងៃ និង​ក្រោយ​មួយថ្ងៃ នៃ​ពិធី​បុណ្យ សភាព​ណែ​ន​ណាន់​តាន់តាប់ នៃ​ចរាចរណ៍​តាម​ដងផ្លូវ ជា​បញ្ហា​ដែល​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​បំផុត​ ។​

​លោក ​ចេវ ហាក់ ប្រធានការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាងថា សមត្ថកិច្ចបាន​ត្រៀម​រួចរាល់​ហើយ ក្នុង​ការជួយ​សម្រួល​សណ្តាប់ធ្នាប់ ចរាច​រណ៍ ដោយ​ចែក​ជា​បី​ដំណាក់កាល​ធំៗ គឺ​មុន​ថ្ងៃ​ចូលឆ្នាំ ថ្ងៃ​ចូលឆ្នាំ និង​ក្រោយ​ចូលឆ្នាំ​ ។ លោក ​ចេវ ហាក់​ បញ្ជាក់ថា ការត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាច​រណ៍ គឺ​ធ្វើ​ជា​ប្រចាំ មិន​ដក​ដៃ​ឡើយ​ ។

ជា​បន្ត ​សូម​ស្តាប់​លោក​ចេវ ហាក់ តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត