លោក​ហ៊ុន សែន​៖ គ្មាន​ការសប្បាយរីករាយ​ណាមួយ កើត​មាន​ក្រោម​ភ្លើងសង្គ្រាម​ទេ​

13-04-2018 10:29 am

​ថ្លែង​ក្នុង​ពិធី​បើក ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ នា​ថ្ងៃ​ទី​១៣ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា គ្មាន​ការសប្បាយរីករាយ​ណាមួយ អាច​កើតមាន​ក្រោម​សំឡេង​គ្រាប់កាំភ្លើង​នោះទេ​។ ត្រូវ​ចាត់ទុក​សុខសន្តិភាព គឺជា​បញ្ហា​ចម្បង​របស់​កម្ពុជា ដែល​មិន​ត្រូវឲ្យ ភ្លើងសង្គ្រាម ដូច​ពី​អតីតកាល វិល​មក​បំផ្លាញ​កម្ពុជា​ទៀត​នោះឡើយ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែងបន្តថា មាន​កត្តា​៤​យ៉ាង ដែល​នាំឲ្យ​ប្រជាពលរដ្ឋ បាន​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ រួមមាន​៖ សុខសន្តិភាព ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ​ធ្វើដំណើរ និង​ប្រាក់​ចំណូល​។​

 

ព័ត៌មានផ្សេងទៀត