ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន នៅថ្ងៃទី១៧ មេសា ឆ្នាំ២០១៨ ក្រោយចូលឆ្នាំរួច ដោយមានរបៀបវារៈមួយចំនួនដូចជា៖
-ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី១១ព្រឹទ្ធសភា នីតិកាលទី៣។
-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣ផងដែរ៕