លោកនាយក​រដ្ឋមន្ត្រី​អញ្ជើញ​បើក​«​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨»

13-04-2018 10:03 am

​នៅ​ព្រឹក​ថ្ងៃទី​១៣ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក «​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨» ដែល​ប្រារព្ធ​ធ្វើឡើង នៅមុខ​ប្រាសាទ​បាយ័ន លើ​ទឹកដី​អង្គរ ខេត្តសៀមរាប​។​

​សូមបញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​៦ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​ជាមួយ​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ បានរួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដើម្បី​អបអរសាទរ ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ធ្វើឡើង​ក្រោម​ប្រធានបទ «​សាទរ​មរតក​ដូនតា​»៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត