UNICEF៖​​ក្រុម​បូកូ​ហារ៉ា​ម​ចាប់​​ក្មេងៗ​​ជាង​១​ពាន់​នាក់​​នៅ​នី​ហ្សេ​រី​យ៉ា​

13-04-2018 9:45 am 599
រូបភាព​​ក្មេងស្រី​សិស្សសាលា​ដែលត្រូវ​ចាប់ខ្លួន​កន្លងមក

​អង្គការ​UNICEF​បានបញ្ជាក់​នៅ​ថ្ងៃទី​១៣​មេសា​នេះ​ថា ក្រុម​សកម្មប្រយុទ្ធ​បូកូ​ហា​រ៉ាម​នៅក្នុង​ប្រទេសនី​ហ្សេ​រី​យ៉ា បាន​ចាប់ពង្រត់​ក្មេងៗ​ជាង​១​ពាន់​នាក់ គិត​តាំងពី​ឆ្នាំ​២០១៣​មក​។ ក្រុម​នេះ​បានធ្វើ​សកម្មភាព​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​ការចាប់​ក្មេងស្រី​សិស្សសាលា​២៧៦​នាក់​ពី​ទីក្រុង Chibok បាន​ធ្វើឲ្យមាន​កំហឹង​ពី​ជុំវិញ​ពិភពលោក​។ ក្នុងចំណោម​ក្មេងស្រី​ត្រូវ​ពួកគេ​ចាប់​យកទៅ ខ្លះ​ត្រូវ​បង្ខំ​ឲ្យ​រៀប​ការទាំង​វ័យក្មេង​។ ចំណែក​គ្រូបង្រៀន​វិញ យ៉ាងហោចណាស់​មាន​គ្រូបង្រៀន​២,២៩៥​នាក់​ត្រូវ​បានសម្លាប់ និង​មាន​សិស្សសាលា​ស្លាប់​១,៤០០​នាក់ នៅក្នុង​ជម្លោះ​ដែល​បាន​កើតឡើង​៕

ព័ត៌មានផ្សេងទៀត