CIMB​​អបអរ​​បុណ្យចូលឆ្នាំ​ខ្មែរ​​ដោយ​ការសម្តែង​​របាំ​ទ្រុត ការតុបតែង​​ក្នុង​សាខា​​នូវ​ភេសជ្ជៈ​​និង​នំ​ខ្មែរ​

13-04-2018 8:16 am 1600

​កាលពី​ថ្ងៃ​១១ ខែមេសា​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB)​បានរៀបចំ​ប្រារព្ធ​ពិធី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ក្នុងឱកាស​ទិវា​ថ្លែងអំណរគុណ​អតិថិជន​នៅ​គ្រប់​សាខា​ទាំង​១៣ ទូទាំងប្រទេស​។ ពិសេស​ប្លែក​ខុសពី​សព្វមួយដង អតិថិជន​របស់​ធនា​គារ​ទទួលបាន​ភាព​ភ្ញាក់ផ្អើល​រីករាយ តាមរយៈ​ការតុបតែង​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ នៅតាម​សាខា​របស់​ធនាគារ CIMB រួមមាន​ការសម្តែង​របាំទ្រុត ការតុបតែង​ក្នុង​សាខា ភេសជ្ជៈ​និង​នំ​ខ្មែរ ព្រមទាំង​សម្លៀកបំពាក់​ប្រពៃណី​របស់​បុគ្គលិក​ផងដែរ​។​មិនតែប៉ុណ្ណោះ រាល់​អតិថិជន ដែល​បាន​អញ្ជើញ​មកកាន់​សាខា​ណាមួយ​របស់​ធនាគារ ក៏​ទទួលបាន​ក្រមា​ខ្មែរ ទុកជា​កាដូ​អនុស្សាវរីយ៍​ទៀតផង​។​

​នេះ​គឺ​ជាការ​ប្រារព្ធ​ធ្វើ​ទិវា​ថ្លែងអំណរគុណ​អតិថិជន​លើក​ទី​២ របស់​ធនាគារ CIMB បន្ទាប់ពី​ទទួលបាន​មតិយោបល់​ជា​វិជ្ជមាន សម្រាប់​ការ​ប្រារព្ធ​ពិធី កាលពី​ឆ្នាំមុន​។ តាមរយៈ​កម្មវិធី​យកចិត្តទុកដាក់​ដល់​អតិថិជន​នេះ ធនាគារ CIMB បានបង្ហាញ​ពី​ការថ្លែងអំណរគុណ ដល់​អតិថិជន​គ្រប់រូប សម្រាប់​ការបន្ត​គាំទ្រ​របស់​ពួកគេ​។ ក្នុងឱកាស​ដ៏​ឱ​ឡា​រឹក​នេះ​ធនាគារ​CIMB បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល ដោយ​ផ្តល់នូវ​សេវាកម្ម​បម្រើ​អតិថិជន​ជាពិសេស ពី​សំណាក់​និង​គណៈ​គ្រប់គ្រង​របស់​ធនាគារ រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ​(CEO) ប្រធាន​នាយក​ប្រតិបត្តិ​រួម (DCEO) និង​នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​។

​កម្មវិធី​នេះ​មិន​ត្រឹមតែ​បង្កើត​នូវ​ឱកាស សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ជួរមុខ​របស់​ធនាគារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្កើត​នូវ​ដំណើរការ​ទទួលយក​មតិយោបល់​អតិថិជន​ដោយផ្ទាល់​ផងដែរ​។ ដោយមាន​ការទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អតិថិជន គណៈ​គ្រប់គ្រង​របស់​ធនាគារ​អាច​យល់ដឹង​កាន់តែច្បាស់​អំពី​កង្វះខាត​នានា ដែល​អតិថិជន​កំពុង​ជួបប្រទះ​។ ដូច្នេះ​ធនាគារ​អាច​កែលម្អ និង​នាំយក​សេវាកម្ម​បម្រើ​អតិថិជន​ល្អប្រសើរ ដើម្បី​បំពេញតម្រូវការ​អតិថិជន​។​

​លោកស្រី​ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ CIMB បាន​ថ្លែងថា​៖ «​នៅ​ធនាគារ CIMB អតិថិជន​គឺជា​អ្វី ដែល​យើង​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត​។ ការបន្ត​គាំទ្រ​របស់​អតិថិជន​បាន​រួមចំណែក​ដល់​ភាព​រីកចម្រើន​ឥតឈប់ឈរ​របស់​ធនា​គារ តាំងពី​បើក​ដំណើរការ​ដំបូង​។ ហើយ​កម្មវិធី​ថ្ងៃនេះ គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ថ្នាក់ដឹកនាំ​ធនាគារ និង​អតិថិជន​ដោយផ្ទាល់ ឲ្យ​កាន់តែ​ជិតស្និទ្ធ​។ នេះ​គឺជា​អ្វីដែល​យើង​យកចិត្តទុកដាក់ និង​តបស្នង​ដល់​អតិថិជន​របស់​យើង ព្រមទាំង​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខ​ជាមួយគ្នា ដើម្បី​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​ឆ្នាំ​ថ្មី ទាំងអស់គ្នា​»​។​

​លោក​សម្បត្តិ ដែលជា​អតិថិជន​របស់​ធនាគា​រ CIMB​តាំងពី​បើក​ដំណើរកា​រធនាគារ​ដំបូង​មកម្ល៉េះ បាន​រៀបរាប់​ពី​បទពិសោធន៍ និង​អារម្មណ៍​ផ្ទាល់ខ្លួន​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន​ហើយ​ខ្ញុំ​មិនបាន​រំពឹងថា មាន​កម្មវិធី​ធនាគារ​ពិសេស​ដូច្នេះ​ឡើយ​។ ពេលមកដល់​សាខា​នេះ ខ្ញុំ​ឃើញ​បុគ្គលិក​ធនាគារ​ស្លៀកពាក់​បែប​ប្រពៃណី ហើយ​CEO​និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ នៅក្នុង​បញ្ជរ រួច​បម្រើ​សេវាកម្ម​ដល់​ខ្ញុំ​។ ខ្ញុំ​សូម​សរសើរ ដែល​ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់ ដល់​អតិថិជន​ដូច្នេះ ហើយ​ព្រមទាំង​មានការ​ប្រារព្ធ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​ដ៏​រីករាយ​ទៀតផង​»​។​

​គួរបញ្ជាក់​ផងដែ​រថា ក្នុងចំណោម​សាខា​ទាំង​១៣ របស់​ធនាគារ CIMB នៅ​ទូទាំងប្រទេស​មាន​អតិថិជន​សរុប​ប្រមាណ ១.០០០​នាក់ ដែល​បាន​ចូលរួម​រីករាយ និង​មាន​ភាព​ភ្ញាក់ផ្អើល ក្នុង​កម្មវិធី​ថ្លែងអំណរគុណ​អតិថិជន និង​អបអរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​អំឡុងពេល​មួយ​ថ្ងៃនេះ​។ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​ធនាគារ CIMB បានរៀបចំ​ព្រឹត្តិការណ៍​រំភើប​រីករាយ​បែបនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដែល​ជួយ​ជម្រុញ​ឲ្យ​ធនាគារ CIMB មាន​ការរីកចម្រើន​ឡើង ពី​មួយឆ្នាំ ទៅ​មួយឆ្នាំ គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១០​។​

​អំពី​ធនាគារ​ស៊ី​អាយ​អិម​ប៊ី​ភីអិលស៊ី​

​ធនាគារ​ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិម​ប៊ី​គ្រុប​ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិម​ប៊ី​គ្រុប​គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ​ធនាគារ​វិនិយោគ​ធនាគារ​ឥស្លាម​ក៏ដូចជា​ផលិតផល​និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម​និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ បច្ចុប្បន្ននេះ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​វត្តមាន​នៅ​ប្រទេស​ចំនួន ៩​ក្នុងចំណោម​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន​(​ប្រទេស​ម៉ាឡេស៊ី​ឥណ្ឌូនេស៊ី​សិង្ហ​បុរី​ថៃ​កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា​និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន​ស៊ី​អាយ​អិម​ប៊ី​គ្រុបក៏​មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង​ឥណ្ឌា​ស្រីលង្កា​តៃវ៉ាន់​កូរ៉េ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន​ជាមួយ​សាខា​ជាង​៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១​ខែ​មីនាឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​របស់​ស៊ីអាយ​អិម​ប៊ី​គ្រុបក៏​ស្ថិតក្នុង​ចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិម​ប៊ី​គ្រុប​ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី​គឺ​ធនាគារ ស៊ី​អាយ​អិម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ​ស៊ី​អាយ​អិម​ប៊ី​(CIMB Investment Bank) និង​ធនាគារ ស៊ី​អាយ​អិម​ប៊ី​ឥស្លាម​(CIMB Islamic)​។ ស៊ី​អាយ​អិម​ប៊ី​គ្រុ​បមាន​ភាគហ៊ុន​៩២,៥% នៅក្នុង​ធនាគារ​ស៊ី​អាយ​អិម​ប៊ី​នៀហ្គា​(Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ​ស៊ី​អាយ​អិម​ប៊ី​ថៃ​(CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិម​ប៊ី​គ្រុប​ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូលបត្រ​ប៊ូរ​សា ម៉ាឡេស៊ី​(Bursa Malaysia) តាមរយៈ​ស៊ី​អាយ​អិម​ប៊ី​គ្រុ​បហូល​ឌី​ង​ប៊ឺ​ហាដ (CIMB Group Holding Berhad)​។​ស៊ី​អាយ​អិម​ប៊ី​គ្រុ​បមាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ​ប្រហែលជា​៣៨,១​ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី​គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​។​ស៊ី​អាយ​អិម​ប៊ី​គ្រុ​បមាន​បុគ្គលិក​សរុប​ជាង​៣៩.០០០​នាក់​នៅក្នុង​ប្រទេស​ចំនួន​១៥​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​
​លោក ស្រេង ភារុណ​
​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​
​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី​
​ទូរ​សព្ទ​៖ (+៨៥៥)៩២ ៩៥៧ ៤៥៥
​អ៊ីមែល​៖ phearun.sreng@cimb.com.kh

ព័ត៌មានផ្សេងទៀត