ពលរដ្ឋ​ខ្មែរ​៣០​នាក់​ត្រូវបាន​សង្គ្រោះ​ពី​៣​ប្រទេស​

12-04-2018 4:29 pm 698
  ស្តាប់
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិបត្តិការអន្តរជាតិ នៅថ្ងៃនេះ ។
ស្តាប់ជាសំឡេង

​ពលរដ្ឋ​ខ្មែរ​សរុប​ចំនួន ៣០​នាក់ ត្រូវបាន​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ទីក្រុង​ហូ​ជី​ម៉ិញ និង​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​នាំ​មកកាន់​ប្រទេស​កម្ពុជា​វិញ ក្រោយ​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើ​ការខុសច្បាប់​នៅលើ​ទឹកដី​ទាំងនោះ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ។​

​ពលករ​ខ្មែរ​ចំនួន​៣​នាក់ និង​ពល​ការិនី​៧​នាក់ ដែល​បាន​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​២​នាក់​ទៀត ជា​កុមារ សរុប​ទាំងអស់​១២​នាក់ បាន​មកដល់​ទឹកដី​កម្ពុជា​វិញ ជា​បន្តបន្ទាប់ ចន្លោះ​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៨ ។​

​ពលរដ្ឋ​ខ្មែរ​១៤​នាក់ ក្នុងនោះ​កុមារ​ចំនួន​១១​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​២​ឆ្នាំ ដល់​៦៧​ឆ្នាំ មកពី​ខេត្ត​ស្វាយរៀង បាន​ចូល​ទៅ​ស្នាក់ និង​ប្រកប​របរ​លក់​ឆ្នោត​ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​វៀតណាម ។ ពលរដ្ឋ​ទាំង​១៤​នាក់​នេះ ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៨ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​។​

​ដោយឡែក កុមារី​ចំនួន​៤​នាក់ មាន​អាយុ​ចន្លោះ​ពី​៣ ទៅដល់​១៣​ឆ្នាំ ទទួល​រងគ្រោះ​ដោយសារ​ការជួញដូ​រម​នុស្ស ពីប្រទេសថៃ ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ៕ (​ដោយ​៖ គង់ ឧត្តម​)​

ព័ត៌មានផ្សេងទៀត