សារព័ត៌មាន​រុស្ស៊ី៖កងទ័ព​ស៊ី​រី​គ្រប់គ្រង​បាន​ទាំងស្រុង​តំបន់​ភាគ​ខាងកើត​ហ្គោ​តា​

12-04-2018 2:42 pm 415
បុរសបណ្តើរកង់ឆ្លងកាត់អគារដែលរងការខូចខាតនៅភាគខាងកើតហ្គោតានៃក្រុងដូម៉ា

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី បាន​គ្រប់គ្រង​យ៉ាង​ពេញលេញ នៅ​តំបន់​ភាគ​ខាងកើត​ហ្គោ​តា​នៃ​ទីក្រុង​ឌូ​ម៉ា ដែលជា​មូលដ្ឋាន​ដ៏​រឹងមាំ​ចុងក្រោយ របស់​ក្រុម​ឧទ្ទាម​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ដកស្រង់​សម្តី​មន្ត្រី​យោធា​រុស្ស៊ី​មួយរូប​។ យ៉ាងណាក៏ដោយ មិនទាន់មាន​ការប្រកាស ជ័យជម្នះ​នេះ ជា​ផ្លូវការ ពី​រដ្ឋាភិបាល​ស៊ី​រី​នៅឡើយ​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​សូមបញ្ជាក់ថា កងទ័ព​រដ្ឋាភិបាល​ស៊ី​រី គាំទ្រ​ដោយ​រុស្ស៊ី បាន​បើក​ការវាយលុក​បណ្តេញ ក្រុម​ឧទ្ទាម ចេញពី​ភាគ​ខាងកើត​ហ្គោ​តា កាលពីដើឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត