មនុស្ស​ស្លាប់​កើនឡើង​ដល់​ជាង​៨០​នាក់ក្នុងរ​ណី​ពុល​ស្រា​នៅ​ឥណ្ឌូនេស៊ី​

12-04-2018 9:38 am 427
ប៉ូលិសរៀបចំភស្តុតាងដាក់បង្ហាញអំឡុងពេលធ្វើសន្និសីទសារព័ត៌មានក្រោយកើតមានករណីពុលស្រាបណ្តាលឲ្យស្លាប់មនុស្ស

​មនុស្ស​៨២​នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ករណី​ពុល​ស្រា នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​កើតឡើង​កាលពី​សប្តាហ៍​មុន​។ នេះ​បើតាម​ប៉ូលិស​និយាយ​នៅ​ថ្ងៃ​ពុធ​។ មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​ឃាត់ខ្លួន​ផងដែរ ពាក់ព័ន្ធ​នឹង​ការផលិត​ស្រា បង្កឲ្យមាន​មនុស្សស្លា​ប់យ៉ាង​ច្រើនបែ​ប​នេះ​។​

​ក្រោយ​កើត​ហេតុការណ៍​នេះ ប៉ូលិស​បាន​ចុះ​ប្រតិបត្តិ​ការត្រួត​ព​និត្យ នៅ​ទីតាំង​ផលិត​ស្រា​នៅក្នុង​ក្រុង​មួយចំនួន ដោយ​រឹបអូស​បាន​ធុង​លាយ​ស្រា​ជាច្រើន​ផងដែរ​។ បើតាម​មតិ​មួយចំនួន បាន​លើកឡើងថា ព្រោះ​អត្រាពន្ធ​ស្រា​ខ្ពស់ ដូច្នេះ​ស្រា​ដែល​មានគុណ​ភាពល្អ ត្រូវ​លក់​ក្នុងតម្លៃ​ថ្លៃ ទើប​ពលរដ្ឋ​ឥណ្ឌូនេស៊ី ងាក​មក​ទិញ​ស្រា​ដែល​ផលិត​នៅតាម​ផ្ទះ​ជំនួស​វិញ ព្រោះ​មាន​តម្លៃថោក​៕

ព័ត៌មានផ្សេងទៀត