មនុស្ស​២៥៧​នាក់​ស្លាប់​ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​អាល់​ហ្សេ​រី​

12-04-2018 8:52 am 3047
យន្តហោះធ្លាក់សម្លាប់មនុស្ស២៥៧នាក់នៅប្រទេសអាល់ហ្សេរីកាលពីថ្ងៃពុធ

​មនុស្ស​ចំនួន​២៥៧​នាក់ នៅក្នុង​យន្តហោះ​បាន​ស្លាប់​ទាំងអស់ បន្ទាប់ពី​យន្តហោះ​យោធា​មួយគ្រឿង​បាន​ធ្លាក់ ចម្ងាយ​៣០​គីឡូម៉ែត្រ​នៃ​ភាគខាងត្បូង ប្រទេស​អាល់​ហ្សេ​រី​កាលពី​ថ្ងៃ​ពុធ​។ ក្នុងចំណោម​អ្នកស្លាប់ ភាគច្រើន​ជា​យោធា​និង​ក្រុមគ្រួសារ​របស់​ពួកគេ និង​សហសេវិក​ចំនួន​១០​នាក់​ផងដែរ​។ នេះ​បើតាម​ការ​ឲ្យដឹងពី​រដ្ឋមន្ត្រីក្រសួ​ង​ការពារជាតិ​។​

​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។ បើតាម​សាក្សី​ដែល​ធ្វើការ​នៅក្បែរ​កន្លែងកើតហេតុ និយាយថា បានឃើញ​យន្តហោះ​ផ្ទុះ​ឆេះ​លើ​អាកាស​មុន​ធ្លាក់​ដល់​ដី​។ នេះ​ជា​គ្រោះមហន្តរាយ​អាក្រក់​បំផុត មិន​ធ្លាប់មាន​នៅក្នុង​ប្រទេសអាល់​ហ្សេ​រី ហើយ​ប្រធានាធិបតី​អាល់​ហ្សេ​រី​លោក Abdelaziz Bouteflika​បាន ប្រកាស​កាន់ទុក្ខ​ទូទាំងប្រទេស រយៈពេល​បី​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​យន្តហោះ​ធ្លាក់​សម្លាប់​មនុស្ស​តទៅ​។​

ព័ត៌មានផ្សេងទៀត