រុស្ស៊ី​៖​​បើ​មាន​មី​ស៊ី​ល​​អាមេរិក​​ហោះ​ទៅ​ស៊ី​រី​​មី​ស៊ី​ល​ទាំងនោះ​​នឹងត្រូវ​បាញ់​កម្ទេច​

11-04-2018 2:34 pm 2469
រូបភាព​បាញ់មីស៊ីល​របស់អាមេរិក​កាលពីឆ្នាំ២០១៧

​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​លី​បង់​លោក​Alexander Zasypkin បាន​និយាយ​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា បើសិនជា​មាន​មី​ស៊ី​ល​របស់​អាមេរិក​បាញ់​លើ​ប្រទេស​ស៊ី​រី មី​ស៊ី​ល​ទាំងនោះ​នឹងត្រូវ​បាញ់​កម្ទេចចោល​។ លោក​ថ្លែង​បែបនេះ​ដោយ​សំដៅ​ដល់​សេចក្ដីថ្លែងការណ៍​មួយ​របស់លោក​ប្រធានាធិបតី​រុស្ស៊ី ។ លោក Zasypkin​បញ្ជាក់​បន្ថែមថា មិន​ត្រឹមតែ​មី​ស៊ី​ល​សូម្បី​មូលដ្ឋាន​បាញ់​មី​ស៊ី​ល​ក៏​នឹងត្រូវ​កម្ទេចចោល​ផងដែរ​។

​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឲ្យដឹងថា យន្ដហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ចំនួន​ពី​រគ្រឿង ជា​អ្នក​បាញ់ប្រហារ​នៅ​មូលដ្ឋាន​ទ័ពអាកាស​របស់​ស៊ីរី​នៅក្នុង​ខេត្ដ​Homs​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៩​មេសា​។ យន្ដហោះ​ចម្បាំង​ពីរ​គ្រឿង​របស់​អ៊ីស្រាអែល​ប្រភេទ​F-15 បានធ្វើ​សកម្មភាព​ពី​ដែនអាកាស​របស់​លី​បង់ ដោយ​មិន​ហោះចូល​ក្នុង​ដែនអាកាស​ស៊ី​រី​ទេ​។ ប៉ុន្ដែ​មុន​មាន​ការបញ្ជាក់​ដូច្នេះ គេ​សង្ស័យថា​អាមេរិក​ជា​អ្នកបាញ់​មី​ស៊ី​ល​ទៅលើ​មូលដ្ឋានទ័ព​ស៊ី​រី​៕

ព័ត៌មានផ្សេងទៀត