លោក​ដូណាល់ ត្រាំ​ប្រកាស​នឹង​ឲ្យ​​ស៊ីរី​ចេញមុខ​​ទទួលខុ​ស​ត្រូវ​លើ​ការប្រើ​​អាវុធ​គីមី​

11-04-2018 1:25 pm 1529
​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ កំពុង​ប្រឈម​នឹង​បញ្ហា​ថា​តើ​ត្រូវ​វាយប្រហារ​ប្រទេស​ស៊ី​រី ហើយ​ត្រូវ​ប៉ះទង្គិច​ជាមួយ​រុស្ស៊ី​ឬ​យ៉ាងណា បន្ទាប់ពី​អង្គការសហប្រជាជាតិ​បរាជ័យ​ក្នុង​ការឯកភាព​លើ​ការស៊ើបអង្កេត ករណី​វាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​លើ​ប្រជាជន​ស៊ី​រី​។ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មាន​ករណី​វាយប្រហារ​ដោយសារ​ធាតុគីមី លើ​តំបន់​ក្រុម​ឧទ្ទាម​កាន់កាប់​នៅ​ឌូ​ម៉ា បណ្តាលឲ្យ​ស្លាប់​មនុស្ស​យ៉ាងហោចណាស់​៦០​នាក់ និង​ជាង​១​ពាន់​នាក់​ទៀត​រងរបួស ។ មិនទាន់មាន​នរណា​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​នេះ​នៅឡើយ​ទេ តែ​គេ​បាន​ចោទ​លើ​ទា​ហ៊ានស៊ី​រី​។​

​ជុំវិញ​ករណីនេះ​អាមេរិក​បាន​ទទួច​ឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​បើកបង្កើត​ក្រុម​ស៊ើបអង្កេត ប៉ុន្ដែ​កិច្ចប្រជុំ​មិនបាន​ឆ្លើយតប​នឹង​សំណើ​នេះ​ទេ បន្ទាប់ពី​អាមេរិក​និង​រុស្ស៊ី​បាន​ខ្វែងគំនិត​គ្នា​ក្នុង​ការបង្កើត​ក្រុម​ស៊ើបអង្កេត​អន្ដរជាតិ​។ ប្រធានាធិបតី​អាមេរិក​បាន​សង្កត់ធ្ងន់​ថា លោក​មាន​ផែនការ​រួចជាស្រេច ឲ្យ​ប្រធានាធិបតី​ស៊ី​រី រុស្ស៊ី​និង​អ៊ីរ៉ង់​ដែលជា​អ្នកគាំទ្រ ចេញមក​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​បាន​កើតឡើង​៕

ព័ត៌មានផ្សេងទៀត