ម៉ាឡេស៊ី​​នឹង​បោះឆ្នោត​​ជ្រើសរើស​​នាយករដ្ឋមន្ដ្រី​ថ្មី​​នៅ​ថ្ងៃទី​០៩​ឧសភា​

10-04-2018 3:31 pm 297
មេដឹកនាំ​បក្សប្រឆាំង​(ឆ្វេង)​​និងនាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ម៉ាឡេស៊ី បានបញ្ជាក់​នៅ​ថ្ងៃ​១០​មេសា​នេះ​ថា ការបោះឆ្នោត​សកល​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​០៩​ឧសភា​ខាងមុខ​។ ចំពោះ​រយៈពេល​នៃ​ការធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មាន​រយៈពេល​១១​ថ្ងៃ ហើយ​ការបោះឆ្នោត​នេះ​ទៀតសោត ត្រូវធ្វើឡើង​ក្នុង​រយៈពេល​៦០​ថ្ងៃ​គិត​ពីថ្ងៃ​រំលាយ​សភា​។ មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​នឹងមាន​ការបោះឆ្នោត​មុន​កំណត់​មួយ​ធ្វើឡើង​នៅ​ថ្ងៃទី​០៥​ឧសភា​។

​សម្រាប់​ការបោះឆ្នោត​លើក​នេះ គណបក្សកាន់អំណាចរ​បស់​លោក​នាយករដ្ឋមន្ដ្រី​Najib Razak នឹងត្រូវ​ប្រជែង​គ្នា​ខ្លាំង​ជាមួយ​គណបក្សប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក Mahathir Mohamad​។ លោក Mahathir Mohamad​ជា​អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​ជាង​២​ទសវត្ស​មកហើយ​៕

ព័ត៌មានផ្សេងទៀត