លោក​ហ៊ុន សែន​៖ ឆ្នាំក្រោយ​នឹង​ដាក់​រថយន្ត​២០០​គ្រឿង បើ​ក្រុមហ៊ុន​នៅតែ​បន្ត​ឡើងថ្លៃ​

10-04-2018 10:46 am 6336
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា នឹង​តាមដាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ថា តើ​នឹង​ដំឡើង​ថ្លៃ​ឈ្នួល​ទៀត​ទេ នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។ ប្រសិនបើ​នៅ​តែ​បន្ត​ឆ្លៀត​ដំឡើងថ្លៃ​ទៀត នៅ​ឆ្នាំក្រោយ រដ្ឋាភិបាល​នឹង​ដាក់​រថយន្ត​សាធារណៈ ដឹក​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ចំនួន​២០០​គ្រឿង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដាច់​ជើង​តែ​ម្តង​។​ ​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​ថ្ងៃ​ទី​១០ មេសា​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សំឡេង 

​គួរបញ្ជាក់​ថា ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃ​ទី​១២-១៨ មេសា រដ្ឋាភិបាល បានសម្រេច​ដាក់​រថយន្ត​ក្រុង​សាធារណៈ របស់​សាលា​រាជធានី​ភ្នំពេញ ចំនួន​៦០​គ្រឿង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ​។ ការដាក់ចេញ​យន្តការ​នេះ ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ និង​ជា​សារ​ផ្ញើ ទៅកាន់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយចំនួន ដែល​នៅតែ​មិន​ព្រមស្តាប់ តាម​ការអំពាវនាវរ​បស់​រាជរដ្ឋាភិបាល ពី​ការ​មិន​ដំឡើងថ្លៃ​រថយន្ត នៅពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ម្តងៗ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត