តោះ​! មកស្វែងយល់​ខ្លះៗ​​ពី​មហាសមុទ្រ​​អា​ត្លង់​ទិក​

09-04-2018 3:03 pm 1103
រូបភាព​មហា​សមុទ្រ​អាត្លង់ទិក​​ក្នុងផែនទី

មហាសមុទ្រ​អា​ត្លង់​ទិក គឺជា​មហាសមុទ្រ​ធំ​ទី​២​លើ​ពិភពលោក បន្ទាប់ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ វា​មាន​ផ្ទៃក្រឡា​ប្រមាណ​១០៦,៤​លាន​គ​.​ម​២ (​ប្រហែល​១​ភាគ​៥​នៃ​ផ្ទៃផែនដី​ទាំងមូល​)​។ មហាសមុទ្រ​នេះ​លាត​មាន​សណ្ឋាន​ជា​អក្សរ S លាតសន្ធឹង​តាម​រយៈបណ្ដោយ ខណ្ឌ​ដោយ​ទ្វីបអាមេរិក​ពី​ខាងលិច និង​ដោយ​ទ្វីប​អ៊ឺរ៉ុប​និង​ទ្វីបអាហ្វ្រិក​ពី​ខាងកើត​។ ខ្សែ​អេក្វាទ័រ​ខណ្ឌ​ចែក​មហាសមុទ្រ​អា​ត្លង់​ទិកជា​២​គឺ​៖ មហាសមុទ្រ​អា​ត្លង់​ទិ​កខាងជើង និង មហាសមុទ្រ​អា​ត្លង់​ទិក​ខាងត្បូង​។ ទាក់ទង​នឹង​ឈ្មោះ​មហាសមុទ្រ​អា​ត្លង់​ទិកជា​ភាសា​អង់គ្លេស​ថា​The Atlantic Ocean​។ ឈ្មោះ​នេះ​ក្លាយ​មកពី​ភាសា​ក្រិច​ថា​Atlas ដែលជា​ឈ្មោះ​របស់​ទេវៈ​មួយអង្គ​ក្នុង​ទេវ​កថា​ក្រិច​។ ហេតុនេះ​ពាក្យ​ថា​អា​ត្លង់​ទិក មានន័យថា​មហាសមុទ្រ​របស់​អាត្លា​ស​៕

(​ព័ត៌មាន​បន្ថែម​ចូលwikipedia)

ព័ត៌មានផ្សេងទៀត