ជនបរទេស​​ជាង​១៧,០០០​នាក់​​ត្រូវ​ហាមឃាត់​​មិនឲ្យ​ចូល​ទឹកដី​​កូរ៉េខាងត្បូង​

09-04-2018 2:47 pm 308
រូបភាព​​នៅអាកាស​យានដ្ឋាន​​ក្នុងប្រទេស​កូរ៉េខាងត្បូង

​តាម​ការបញ្ជាក់​ពី​ក្រសួង​យុត្ដិធម៌​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ឲ្យដឹងថា មាន​ជនបរទេស​ជាង​១៧,០០០​នាក់ ត្រូវបាន​ហាមឃាត់​មិនឲ្យ​ធ្វើដំណើ​រចូល​ប្រទេស​កូរ៉េខាងត្បូង ចាប់ពី​ខែមេសា​ឆ្នាំ​២០១៧​ដល់​ខែ​មីនាឆ្នាំ​២០១៨​។ ជន​ដែល​ត្រូវបាន​ហាមឃាត់ គឺ​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋកម្ម ឬ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ករណីនេះ​។ ដើម្បី​អនុវត្ដ​លើ​ការហាមឃាត់​មាន​ប្រសិទ្ធភាព កូរ៉េខាងត្បូង​បាន​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នកដំណើរ​មុនពេល​ឡើង​ជិះ​យន្ដហោះ​។

​ប្រព័ន្ធ​នេះ​បានដាក់ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃទី​០១​មេសា​ឆ្នាំ​២០១៧ ដោយ​ព័ត៌មាន​ត្រូវ​បញ្ជូនទៅឲ្យ​ក្រសួង​យុត្ដិធម៌​ពី​អាកាសយាន​ដ្ឋា​ន ដើម្បី​បញ្ជាក់ថា​តើ​អ្នកដំណើ​រទាំង​ណាខ្លះ​ជា​ក្រុម​ភេរ​វករ​អន្ដរជាតិ និង​ជា​អ្នក​ដែល​ត្រូវ​ហាមឃាត់​ដោយសារ​បាត់​លិខិតឆ្លងដែន មុន​ជូនដំណឹង​មក​អាកាសយានដ្ឋាន​វិញ​។ ប្រព័ន្ធ​ថ្មី​ក៏​ត្រួតពិនិត្យ​ពី​ប្រវត្ដិនៃ​ការប្រ​ព្រឹត្ដ​អំពើ​ឧក្រិដ្ឋកម្ម បទឧក្រិដ្ឋ​ផ្លូវភេទ អំពើ​ឃាតកម្ម និង​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​៕

ព័ត៌មានផ្សេងទៀត