មហាសង្ក្រាន្ត​ឆ្នាំចរ និង​ទំនៀម​ទទួល​ទេវត្តា​របស់​ពលរដ្ឋ​ខ្មែរ​

08-04-2018 5:51 pm 855
  ស្តាប់
ស្តាប់ជាសំឡេង

ប្រជាជន​ខ្មែរ តែង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ជា​រៀងរាល់ឆ្នាំ ពោល​គឺ​នៅក្នុង​អំឡុង​ខែ​ចេត្រ ឬ​ខែ​មេសា​។ ក្រៅ​តែ​ពី​ការ​រៀបចំសែនព្រេន​តាម​ប្រពៃណី ទំនៀមទម្លាប់​ដើម្បី​ទទួល​ទេវត្តា​ឆ្នាំ​ថ្មី គេ​ក៏​មាន​រៀបចំ​ម្ហូបអាហារ​ជូន​ឪពុក​ម្ដាយ និង​ប្រគេន​ព្រះសង្ឃ​ផង​ដែរ​។ លើសពី​នេះ​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ គឺជា​ពេលវេលា​ឈប់សម្រាក​ដ៏​រីករាយ​សម្រាប់​ប្រជាតិ​ជាតិខ្មែរ​។ មិន​ថា​អ្នកធ្វើការ ឬ​សិក្សា នៅទីណា​ក្ដី គេ​តែង​ឆ្លៀត​ពេលវេលា​ទៅ​ជួបជុំ​សាច់ញាតិ​បងប្អូន​នៅ​ឯ​ស្រុកកំណើត​។ ចំពោះ​ប្រវត្តិ​នៃ​ការរៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ មាន​កត់ត្រា​ទុក​នៅ​ក្នុង​ឯកសារ​មួយចំនួន ព្រមទាំង​មាន​ការ​និទានរឿង​តៗ​គ្នា​ផង​ដែរ​។​ ជាបន្តសូមស្ដាប់នាទីបទយកការណ៍ដែលរៀបចំជូនដោយ ទ្រី សីហៈ ដូចតទៅ៖ 

ដកស្រង់ចេញពី៖ អត្ថបទ «ពិធីបុណ្យចូលឆ្នាំខ្មែរ» ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, សៀវភៅ​មហាសង្ក្រាន្តឆ្នាំចរ ដែល​ផ្សាយ​ដោយ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរា​ស្ត្រ ប្រពៃណីទំនៀនទម្លាប់ខ្មែរ និងវិទ្យាស្ថានពុទ្ធសានបណ្ឌិត្យ នៃក្រសួងធម្មការនិងសាសនា។

ព័ត៌មានផ្សេងទៀត