ពាក្យ​​«​សង្ក្រាន្ត ឬ​សង្ក្រាន្តិ​»​ មានន័យ​​ដូចម្តេច​?​

08-04-2018 11:47 am 4263

​ពាក្យ​«​សង្ក្រាន្ត​»​ត្រូវបាន​គេ​ប្រើ​សម្រាប់​រដូវចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​យើង​ចំណាំ​ហៅថា​«​សង្ក្រាន្ត ឆ្នាំ​ថ្មី​»​។ តើ​ពាក្យ​«​សង្ក្រាន្ត​»​នេះ​មានន័យ​ដូចម្តេច​? ហើយ​«​សង្ក្រាន្ត​»​មាន​ប៉ុន្មាន​ថ្ងៃ​? ថ្ងៃ​នីមួយៗ​នៃ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ហៅថា​ដូចម្តេច​? 

ក្នុង​វចនានុក្រម​ខ្មែរ ពន្យល់ថា «​សង្ក្រាន្ត​» គឺ​ដំណើរ​ឃ្លាត​ចាក​ទី​, ការឈាន​ចូលដល់​, ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា ពេញ​គ្រប់​ជា​មួយឆ្នាំ​(​ដំណើ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី​), ពិធី​ចូលឆ្នាំថ្មី​។​

«​សង្ក្រាន្ត​» មាន​បី​ថ្ងៃ គឺ​ថ្ងៃទី​១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ជា ពារ​កណ្តាល ឬ​ហៅថា​វ័ន​បត​(​ថ្ងៃ​ខ្វាក់​), ថ្ងៃទី​៣ ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង គេ​ហៅថា ថ្ងៃ​សង្ក្រាន្ត​, ពិធី​សង្ក្រាន្ត​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត