ច្បាប់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​រារាំង​អ្នក​បំភ័ន្ត​មតិសាធារណ​ជាតិ​-​អន្តរជាតិ​

06-04-2018 6:08 pm 787

​គំនិត​នៃ​ការផ្តួចផ្តើម​ព្រាង​ច្បាប់​ស្តីពី ព័ត៌មាន​ក្លែងក្លាយ រហូតមកដល់​ពេលនេះ នៅ​មិនទាន់​មាន​ការបញ្ជាក់​ថា មាន​ដំណើរការ​យ៉ាងណា​នៅឡើយ​ទេ ខណៈ​មន្ត្រី​គណបក្សកាន់អំណាច អះអាងថា ជាធម្មតា​ប្រសិនបើ​មាន​អនុសាសន៍​របស់​រដ្ឋាភិបាល នោះ​ក្រុម​អ្នកច្បាប់ នឹង​សិក្សា​ស្រាវជ្រាវ លើ​ខ្លឹមសារ​របស់​សេចក្តីព្រាង​ច្បាប់​នេះ​។​

​លោក សុខ ឥសាន មានប្រសាសន៍ថា ការបង្កើតឲ្យមាន ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ គឺ​ស្រប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​របស់​កម្ពុជា ដែល​ក្រុម​អតីត​គណបក្សប្រឆាំង​កំពុង​ឃោសនា​បំភ័ន្ត​មតិសាធារណ​ជាតិ និង​អន្តរជាតិ​។ 
​ជុំវិញ​ការផ្តួចផ្តើម​ចងក្រង​ច្បាប់​នេះ ត្រូវបាន​សង្គម​ស៊ីវិល​មួយចំនួន មើលឃើញថា អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការផ្តល់​ព័ត៌មាន និង​អាច​រុញ​កម្ពុជា ចូលទៅ​ក្នុង​ចំណាត់ថ្នាក់​ប្រទេស ដែល​ត្រូវបាន​ស្គាល់​ថា គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ សូមស្តាប់កិច្ចសម្ភាសន៍រវាងសៅ វិសាល ជាមួយលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

សំឡេង

ព័ត៌មានផ្សេងទៀត