ការអាន​ធ្វើឲ្យ​លោកយូ សុភា​ក្លាយជា​អ្នកនិពន្ធ​ទទួល​ជ័យលាភី​ជាង​១០​ស្នាដៃ​

05-04-2018 8:40 am

​លោក​យូ សុភា​ជា​អ្នកនិពន្ធ ពោ​ពេញ​ដោយ​បទពិសោធន៍ មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ចាប់ផ្តើម​សរសេរ​ប្រលោមលោក​ដំបូង​នៅ​ឆ្នាំ​២០០០ ហើយ​ស្នាដៃ​ទីមួយ​ដែល​ទ​ទួលបាន​ការគាំទ្រ គឺ​ប្រលោមលោក មាន​ចំណងជើង​ថា « កញ្ញា​ម្ទេសខ្មាំង »​។ រយៈពេល​ជាង​១០​ឆ្នាំកន្លងមក កវីនិពន្ធ​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ បានទទួល រង្វាន់ ពានរង្វាន់ និង​មេដាយ​សរុប​ជាង​១០​ស្នាដៃ​ហើយ លើ​ការប្រកួតប្រជែង​ស្នាដៃ​អក្សរសិល្ប៍​។ 

ស្នាដៃទាំងនោះមានដូចជា រឿងខ្លី « ជីវិតដែលគេបោះបង់ចោល » រឿងខ្លី « ហេតុអ្វីឯងព្រម? » រឿង «អំណាចនៃលទ្ធិប្រជាធិបតេយ្យ» រឿង « កុលស្រ្តី » រឿងខ្លី « បរិញ្ញាបត្រខ្ញុំ ឬទុកបរិញ្ញាបត្រឲ្យមេឃមើល » រឿង « បំណុលវាសនា » រឿង « ត្រើយនិស្ស័យ » រឿង « ទោះសុរិយានៅតែរះ » រឿង « គ្មានទៀតឡើយ » និងរឿង « ម៉ែឈប់ខ្លាចទៅ » ជាដើម៕

​ជា​កវីនិពន្ធ និង​ជា​សាស្ត្រាចារ្យ ផ្នែក​អក្សរសិល្ប៍ នៅ​សាកលវិទ្យាល័យ ភូមិន្ន​ភ្នំពេញ ដែលមាន​ស្រុកកំណើត នៅ​ទី​ក្រុងភ្នំពេញ​រូបនេះ បាន​ប្រាប់​វិទ្យុ​វាយោ​ថា ដោយសារ​ការ​ចូលចិត្ត​អាន តាំងពី​នៅ​កុមារភាព បាន​បណ្តុះ​ឲ្យ​លោក​ស្រឡាញ់​អក្សរសាស្ត្រ និង​អក្សរសិល្ប៍​។ បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ លោក​បាន​សម្រច​បន្ត​ការសិក្សា នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ បណ្តើរ​និង​រៀន​តែង​និពន្ធ​បណ្តើរ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​យូ សុភា​អ្នកនិពន្ធ​មួយរូប នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ ដូចតទៅ​!

សំឡេង៖

ព័ត៌មានផ្សេងទៀត