លោក​គិន ភា៖គ្មាន​ការចរចា រវាង​លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី មុន​ការបោះឆ្នោត​ទេ​

01-04-2018 11:18 am 3805
ពីឆ្វេងទៅស្តាំ លោកគិន ភា លោកហ៊ុន សែន លោកសម រង្សុំី

​បើទោះជា​មានការ​ខ្នះខ្នែង ពី​មជ្ឈដ្ឋាន​អន្តរជាតិ ជាពិសេស​ភាគី​ជប៉ុន និង​ការទទូច ជា​ច្រើនលើកច្រើនសារ ពី​ក្រុម​លោក​សម រង្ស៊ី ស្វែងរក​លទ្ធភាព​ចរចា ជាមួយ​លោក​ហ៊ុន សែន យ៉ាងណាក៏ដោយ ក៏​ប្រមុខ​គណបក្សកាន់អំណាច​រូបនេះ នៅតែ​មិន​ទោរទន់ និង​ថែមទាំង​ប្រកាស​ដដែល​ជាដ​ដែលថា គ្មាន​ការចរចា ជាមួយ​ក្រុម​ក្បត់ជាតិ ដាច់ខាត​។​

​ឃើញ​ជំហ​រដាច់​ណាត់ របស់លោក​ហ៊ុន សែន ពេលនេះ លោក​គិន ភា ប្រធាន​វិទ្យាស្ថាន ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ក៏​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​មួយរូប​ដែរ និយាយថា លទ្ធភាព​ចរចា នៃ​ក្រុម​ទាំងពីរ នៅពេលនេះ គឺ​គ្មានទេ​។ បើ​មាន ទាល់តែ​អាច​ក្រោយ​ការបោះឆ្នោត​។ លោក​ថា សម្ពាធ​អន្តរជាតិ មកលើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ពេលនេះ ជា​កត្តា​ផលប្រយោជន៍ ខណៈ​មជ្ឈដ្ឋាន​អន្តរជាតិ​ទាំងនោះ មើលឃើញ​កម្ពុជា កំពុង​ងាក​ទៅ​ចាប់​ចិន​។ ឯការ​ខ្នះខ្នែង​របស់​ជប៉ុន ថ្មីៗ​នេះ ពីព្រោះ​ជប៉ុន គឺជា​ទ្រនាប់​ដៃ​ដ៏​សំខាន់​របស់​អាមេរិក នៅ​អាស៊ី​...

ជា​បន្ត​សូម​ស្តាប់​ការលើកឡើង ពី​លោក​បណ្ឌិត​ភិន គា តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត