លោក​រី គា ហៅ​ការប្រកាស​​គាំទ្រ​ចលនា​​សង្គ្រោះ​ជាតិ ​របស់លោក​គុជ លី ​ជា​ល្បែង​​ឆ្ពិន​ភ្នែក​​

29-03-2018 1:13 pm 1821
លោកគុជ លីអនុប្រធានគណបក្សខ្មែរតែមួយ(ឆ្វេង) និងលោករី គា អគ្គលេខាចលនាសង្គ្រោះជាតិ

​អនុប្រធាន​គណបក្ស​ទើប​បង្កើត​ថ្មី ឈ្មោះ​គណបក្ស​ខ្មែរ​តែមួយ ដែល​គេ​ស្គាល់​ថា ជា​របស់​ប្អូនប្រុស​លោក​បណ្ឌិត កែម ឡី បាន​ចេញមុខ​ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ របស់លោក​សម រង្ស៊ី ។ លោក​គុជ លី អនុប្រធាន​គណបក្ស​នេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក (Facebook) របស់លោក កាលពី​ថ្ងៃទី​២៧ មីនា ថា ដើម្បី​ផលប្រយោជន៍​ជាតិខ្មែរ លោក​តំណាងឲ្យ​គណបក្ស​ខ្មែរ​តែមួយ សូម​ប្រកាស​គាំទ្រ និង​ចូលរួម​ធ្វើ​សកម្ម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​និង​ក្រៅប្រទេស ឲ្យចូល​រួមជាមួយ​គណបក្ស​ថ្មី​របស់លោក ដើម្បី​ធ្វើ​បេសកកម្ម​រួមជាមួយ​ចលនា​សង្គ្រោះ​ជាតិ​។

ប៉ុន្តែ លោក​រី គា ជា​អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ចលនា​សង្គ្រោះ​ជាតិ ប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​សេចក្តី​អំពាវ​នាវ​របស់លោក​គុជ លី​នៅពេលនេះ​។ លោក​ថា ការប្រកាស​របស់លោក​គុជ លី នេះ គឺជា​ការ​លេងល្បែង​ឆ្ពិន​ភ្នែក ដើម្បី​ធ្វើឲ្យ​ពលរដ្ឋ​អ្នកធ្លាប់​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យល់ច្រឡំ​...​។​

ជា​បន្ត​សូម​ស្តាប់​ការឆ្លើយតប ពី​លោក​រី គា អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ចលនា​សង្គ្រោះ​ជាតិ ដែល​បានផ្តល់​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ពី​សហរដ្ឋអាមេរិក ដូចតទៅ​៖

កិច្ចសម្ភាសន៍៖

ព័ត៌មានផ្សេងទៀត