មេធាវីលោក​កឹម សុខា៖រឿងលោកកឹម សុខា ​ទាល់តែ​ដោះស្រាយ​​តាមផ្លូវ​​នយោបាយ​​ទើប​ចប់​​

27-03-2018 3:00 pm 2713
អ្នកស្រីម៉េង សុធារី មេធាវីការពារក្តីលោកកឹម សុខា

​នៅ​ថ្ងៃទី​២៧ មីនា នេះ សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ ចាត់ទុក​សេចក្ដីសម្រេច និង​ការ​សំអាង​ហេតុ របស់​សភា​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​បានការ និង​សម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​។ ពោលគឺ លោក​កឹម សុខា ត្រូវ​បន្ត​ឃុំខ្លួន​ដដែល​។​

​ខណៈ​សាលាឧទ្ធរណ៍ កំពុង​បើកសវនាការ​លើ​បណ្តឹងសាទុក្ខ​របស់​លោក​កឹម សុខា ស្រាប់តែ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់ និស្សិត​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ជាង​២០០០​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក​ហ៊ុន សែន និយាយថា លោក​មិន​ជឿថា តុលាការ​នឹង​ដោះលែង​លោក កឹម សុខា អតីត​មេគណបក្ស​សង្គ្រោះ​ជាតិ​ឲ្យនៅ​ក្រៅ​ឃុំ​នោះឡើយ​។​

​លោកស្រី ម៉េង សុធា​រី មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​៨​រូប ការពារ​ក្តី​លោក​កឹម សុខា សម្តែង​ការសោកស្តាយ​ជាខ្លាំង​ចំពោះ ការសម្រេច​របស់​សាលាឧទ្ធរណ៍​នៅថ្ងៃនេះ​។ លោកស្រី​បញ្ជាក់ថា ករណី​លោក​កឹម សុខា​នេះ គឺជា​រឿង​នយោបាយ​សុទ្ធសាធ ដូច្នេះ រឿងនេះ ទាល់តែ​ដោះស្រាយ​តាមផ្លូវ​នយោបាយ ទើប​អាច​បញ្ចប់​បាន​។​

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង ពី​លោកស្រី​ម៉េង សុធា​រី ក្នុង​កិច្ចសម្ភាសន៍ ជាមួយ​ខាត់ សុធី ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត