ពាក្យ​រាជ​ស័ព្ទ​​៖«​ព្រះហស្ត ​និង​ព្រះ​ហ​ស្ថ​»​​មួយណា​ត្រូវ​?​

25-03-2018 4:00 pm 835

ការសរសេរ​ពាក្យ​នេះ ឃើញ​នៅ​មិនទាន់​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​នៅឡើយ​ទេ ដោយ​ខ្លះ​សរសេរ​ជា​«​ព្រះហស្ត​»(​ស ដាក់​ជើង​-​ត​-) ឯ​ខ្លះទៀត​សរសេរ​ជា​«​ព្រះ​ហ​ស្ថ​»(​ស ដាក់​ជើង​-​ថ​-)​។​តើ​ពាក្យ​នេះ សរ សេរ​បែបណា​ទើប​ត្រឹមត្រូវ​?

​វចនានុក្រម​ខ្មែរ ពាក្យ​«​ហ​ស្ត​» (​កម្ចី​ពី សំស្ក្រឹត​, បាលី គឺ ហត្ថ​) =​ដៃ​។​

​ខ្មែរ​ប្រើពាក្យ​នេះ​ជា​រាជ​ស័ព្ទ គឺ ព្រះហស្ត​។ ព្រះហស្តលេខា គឺ​អក្សរ​ដែល​ព្រះមហាក្សត្រ ទ្រង់​សរសេរ ឬ​ព្រះនាម​ដែល​ទ្រង់​ចុះ​ស៊ីញេ​។ ឡាយព្រះហស្ត ឬ​ឡាយព្រះហស្តលេខា គឺ ទ្រង់​សរសេរ​អក្សរ ឬ​ទ្រង់​ចុះ​ព្រះនាម​(​ចុះ​ស៊ីញេ​)​។​

​ចូរ​កុំ​ច្រឡំ «​ហ​ស្ត​» ជា «​ហ​ស្ថ​»​។​

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាន​បណ្ឌិត្យ ទំព័រ​១៥១២)

​ដោយ​៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត