បើ​ទោះ​​លោក​ហ៊ុន សែន​ បដិសេធ​​សំណើ​ជប៉ុន​​ភ្លាមៗ ​តែ​អ្នកវិភាគ​ថា​​សំណើ​ជប៉ុន​ អាចមាន​ទម្ងន់​​

25-03-2018 3:00 pm 15853
លោកមាស នី អ្នកតាមដានស្ថានការណ៍សង្គម

​នៅក្រោយពេល​ដែល​លោក​ហ៊ុន សែន ប្រកាស​បិទផ្លូវ​ចរចា ជាមួយ​ក្រុមប្រឆាំង ប្រទេស​ជប៉ុន ដែល​ធ្លាប់តែ​ស្ងាត់ស្ងៀម​តាំងពីដើម​មក​ចំពោះ​បញ្ហានយោបាយ​កម្ពុជា ស្រាប់តែ​ចេញមុខ ស្នើ​ដោយ​ត្រង់​ទៅ​លោក​ហ៊ុន សែន ដោយ​លើកយក​លទ្ធភាព នៃ​ដំណោះស្រាយ​រួមមួយ​តាម​វិធី​ចរចា​គ្នា វាង​លោក​ហ៊ុន សែន ជាមួយនឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​

​នេះ​គឺ​លើកទីមួយ​ហើយ ដែល​ប្រទេស​ជប៉ុន មហាអំណាច​ដ៏​មាន​ឥទ្ធិពល​នៅ​អាស៊ី ឈឺឆ្អាល​កាន់តែខ្លាំង និង​ចេញមុខ​ជួយ​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ ដែល​អូស​បន្លាយពេល​រាប់​ខែ តាំងពី​ក្រោយ​ការរម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ រដ្ឋាភិបាល​ជប៉ុន ចង់ឃើញ​ការបោះឆ្នោតជាតិ​មួយ ដែលមាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយមាន​ការចូលរួម ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ប៉ុន្តែ មិន​ខុស​អី​ពី​ការប្រកាស​ជា​សាធារណៈ​ជាប្រចាំ​នោះដែរ នៅក្នុង​ជំនួប​ជាមួយ​លោក កេ​នតា​រ៉ូ សូ​នូ​រ៉ា តំណាង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​ដដែល​នេះ​ថា លោក​មិន​ព្រម​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជាដាច់ខាត​។​លោក​ហ៊ុន សែន ប្រាប់​ភាគី​ជប៉ុន​ថា វប្បធម៌​សន្ទនា​រវាង​លោក ជាមួយ​លោក​សម រង្ស៊ី បរាជ័យ​ហើយ​។​

​ឃើញ​ការ​ខ្នះខ្នែង​ពី​ភាគី​ជប៉ុន​ពេលនេះ លោក​សម រង្ស៊ី ហាក់​មានការ​សាទរ និង​សុទិដ្ឋិនិយម​ខ្លាំងណាស់​។ ស្រដៀង​គ្នា​នេះដែរ លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​ជា​អ្នកវិភាគ​មួយរូប សម្តែង​ការពេញចិត្ត នឹង​កាយវិការ​ទន់ភ្លន់​របស់ជ​ប៉ុននេះ​ខ្លាំងណាស់ លោក​យល់ថា នេះ​មិនមែនជា​ការដាក់​សម្ពាធ ឬ​គំនាប ដូច​ប្រទេស​ប្រជាធិបតេយ្យ​ដទៃទៀត​ទេ​។ ពេលនេះ​បើទោះជា​លោក​ហ៊ុន សែន បញ្ជាក់​ជំហរ​ដដែល ថា​មិន​ព្រម​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយចុះ តែ​លោក​ជឿថា សំណើ​ជប៉ុន អាចមាន​ទម្ងន់ ទៅលើ​គណបក្សកាន់អំណាច​។ លោក​មាន​សុទិដ្ឋិនិយម​ថា លោក​ហ៊ុន សែន នឹង​ពិភាក្សា​សំណើ​នេះ ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់លោក​មិន​ខាន​។​

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង របស់លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខាត់ សុធី ដូចតទៅ​៖


ព័ត៌មានផ្សេងទៀត