សាស្ត្រាចារ្យ​សិលាចារឹក​៖ ពុទ្ធសាសនា​ចូលមក​ដែន​សុវណ្ណ​ភូមិ​ក្នុង​ស​.​វ​ទី​៣​មុន​គ​.​ស​

24-03-2018 8:16 am 1481
សាស្ត្រាចារ្យ​សិលាចារឹក​, ប្រវត្តិសាស្ត្រ​ខ្មែរ​និង​អាស៊ី​អាគ្នេយ៍ លោក​បណ្ឌិត វង់ សុធា​រ៉ា ក្នុងសន្និសីទ កាលពីព្រឹកថ្ងៃទី២៣​ ខែមីនា ។ រូបថតពី ពុទ្ធសាសនបណ្ឌិត្យ ។

​នៅក្នុង​សន្និសីទ​មួយ ដែល​រៀបចំ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ នា​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ព្រះពុទ្ធសាសនា​៖ គំហើញ​ក្នុង​អតីតកាល​» ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​រវាង​សាស្ត្រាចារ្យ​សិលាចារឹក​, ប្រវត្តិសាស្ត្រ​ខ្មែរ​និង​អាស៊ី​អាគ្នេយ៍ លោក​បណ្ឌិត វង់ សុធា​រ៉ា បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​របស់​វិទ្យុ​វាយោ​ថា តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា ព្រះពុទ្ធសាសនា​ត្រូវបាន​ផ្សាយ​ចូលមកក្នុង​ទឹកដី​កម្ពុជា​តាំងពី​ក្នុង​សតវត្ស​ទី​៣​មុន​គ​.​ស​មកម្ល៉េះ ដោយ​មាន​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ ជាងនេះទៅទៀត គំហើញ​នោះ​ក៏​បាន​បង្ហាញថា ដែន​សុវណ្ណ​ភូមិ គឺ​ពិតជា​នៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា ។

តទៅ​នេះ សូម​ស្តាប់​កិច្ចសម្ភាសន៍​ដែល​រៀបចំ​ជូន​ដោយ គង់ ឧត្តម ៖

 

ព័ត៌មានផ្សេងទៀត