ពិត​ទេ ​ខមិនអក្សរ​BFFដើម្បីបញ្ជាក់ថា​គណនី​ហ្វេ​សប៊ុក​យើង​មាន​សុវត្ថិភាពឬ​អត់​?

21-03-2018 10:10 am 1142

​ការ​Comment នូវ​អក្សរ BFF នៅលើ​ហ្វេ​សប៊ុក បាន​នឹង​កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​អត្ថន័យ​បង្ហាញថា តើ​គណនី​ហ្វេ​សប៊ុក របស់​លោក​អ្នក​មាន​សុវត្ថិភាព ឬក៏​អត់​?

​បើ​តាម​ការចុះផ្សាយ របស់​សារព័ត៌មាន​បរទេស មួយចំនួន សុទ្ធតែ​បាន​បញ្ជាក់ថា លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​ហ្វេ​សប៊ុក បាន​បង្កើត​ពាក្យកាត់​ថ្មី​ហៅថា​BFF ដែល​មាន​អត្ថប្រយោជន៍​បំផុត​។ សម្រ​ប់ការ Comment វាយ​អក្សរ BFF ប្រសិនបើ​លោត​ចេញ​ពណ៌​បៃតង​ធំ គឺ​មានន័យថា Account របស់​លោក​អ្នក​មាន​សុវត្ថិភាព តែ​ប្រសិនបើ មិន​មាន​លោត​ចេញ​ពណ៌​បៃតង​ទេ នោះ Account របស់​លោក​អ្នក​នឹងមិន​មាន​សុវត្ថិភាព​ទេ​។ ដូច្នេះ​សូម​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​របស់​អ្នក​ភ្លាម !! ព្រោះ hacker អាច hack គណនី​របស់​អ្នក​គ្រប់ពេល​។​ សម្រាប់​ការ Comment អក្សរ BFF ទទួលស្គាល់​តែ​នៅលើ​ទូរស័ព្ទ​តែប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ​ជុំវិញព័ត៌​មាន​នេះ​ គេនៅ​មិន​ទាន់​ដឹង​ថា ជាការពិត ​ឬយ៉ាង​ណា​ទេ ខណៈ​ដែល​គេនៅ​មិនទាន់ ឃើញ​មាន​ការបញ្ជាក់​អះអាង​ពី ស្ថាបនិកហ្វេសប៊ុកហ្វេសប៊ុក​ឡើយ​៕​​ ដោយៈ​​សៅ វិសាល​​​​

ព័ត៌មានផ្សេងទៀត