ដឹង​ទេ​ថា​​ដំបូង​ឡើយ​​នៅលើ​ផែនដី​​មាន​មហា​សមុទ្រ​​ប៉ុន្មាន​?

19-03-2018 11:41 am
រូបផែនទី​តំណាងឲ្យ​​ផែនដី

​កាលពី​ប្រមាណ​២៥​លាន​ឆ្នាំមុន នៅលើ​ផែនដី​យើង​មាន​មហាសមុទ្រ​តែមួយ​ប៉ុណ្ណោះ មាន​ឈ្មោះថា “​ប៉ង់​តា​ឡា​សា​” ដែល​ហ៊ុំព័ទ្ធ​ជុំវិញ​ផ្ទៃដី​ដែលមាន​ឈ្មោះថា “​ប៉ង់​សៀ​”​។ ក្រោយមកទៀត នៅពេលដែល​ទ្វីប​ត្រូវបាន​រសាត់​មក​ដល់ទី​តាំង​ដូច​បច្ចុប្បន្ន មហាសមុទ្រ​ត្រូវបាន​បែងចែក​ជា​៤ គឺ​មហាសមុទ្រ​ប៉ាស៊ីហ្វិក មហាសមុទ្រ​អា​ត្លង់​ទិក មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ទឹក​កកអាក់​ទិក​។ តែ​ចាប់ពី​ឆ្នាំ ២០០០​មក ពិភពលោក​ពិសេស​សហរដ្ឋអាមេរិក បាន​បន្ថែម​មហាសមុទ្រ​ខាងត្បូង​មួយទៀត​។ មហាសមុទ្រ​នេះ​មាន​ព្រំប្រទល់​ចាប់ពី​រយៈទទឹង​ទី​៦០​ដឺ​ក្រេ រហូតដល់​ប៉ូល​ខាងត្បូង ហើយ​ភាគច្រើន គ្របដណ្តប់​ដោយ​ទឹកកក​ដូច​មហាសមុទ្រ​អាក់ទិក​នៅ​ប៉ូល​ខាង​ជើងដែរ​។ សរុបមក​សព្វថ្ងៃ​មាន​មហាសមុទ្រ​ចំនួន​៥៕

ប្រភព​៖ ផែនដី​Facebook page

ព័ត៌មានផ្សេងទៀត