រុស្ស៊ី​​គ្រោង​​ចាប់ផ្ដើម​​បេសកកម្ម​​ទៅ​ភព​អង្គារ​​ជាមួយ​​យានអវកាស​​គ្មាន​មនុស្ស​បើក​

17-03-2018 3:57 pm 1286

​តាម​ការបញ្ជាក់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​ក្នុងពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា រុស្ស៊ី​កំពុង​រៀបចំ​បេសកកម្ម​ឆ្ពោះទៅកាន់​ភព​អង្គារ​។ រុស្ស៊ី​មាន​គម្រោង​បញ្ជូន​យានអវកាស​គ្មាន​មនុស្ស​បើក​ទៅកាន់​លំហ​អាកាស ជា​ផ្នែក​មួយ​នៃ​ការរុករក​នៅ​ភព​អង្គារ ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការប្រកួតប្រជែង​នៅក្នុង​លំហ​អាកាស​ផងដែរ​។ ដោយឡែក​ក្រៅពី​នៅ​ភព​អង្គារ រុស្ស៊ី​ក៏​នឹង​ស្រាវជ្រាវ​នៅ​ភព​ព្រះ​ចន្ទ​បន្ថែមទៀត​។ បេសកកម្ម​ទៅកាន់​ភព​ព្រះ​ចន្ទ​នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈ​ការរុករក​នៅ​ភព​អង្គារ​នឹង​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៩​។ សូមបញ្ជាក់ថា អង្គការ​ណា​សា​ក៏​គ្រោង​នឹង​បញ្ជូន​យានអវកាស​គ្មាន​មនុស្ស​បើក​ទៅកាន់​ភព​អង្គារ​ក្នុង​ឆ្នាំ​២០២០​ផងដែរ​៕

ព័ត៌មានផ្សេងទៀត