ចិន​៖iPhone X​​ធ្លាក់​ពេញ​ផ្លូវ​​ក្រោយ​មាន​​គ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​

17-03-2018 3:28 pm
រូបភាពទូស័ព្ទ​ដែលធ្លាក់លើផ្លូវ

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន​កាលពី​ពីរ​ថ្ងៃមុន​បានឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅលើ​ផ្លូវ​ល្បឿន​លឿន​នៃ​តំបន់​Guangxi ភាគខាងត្បូង​ប្រទេស​ចិន​។ ក្នុង​ហេតុការណ៍​នោះ​បណ្ដាលឲ្យ​រថយន្ដក្រឡា​ប់​និង​ឆេះ​ផងដែរ​។ រថយន្ដ​ដែល​ក្រឡាប់​នោះ​មាន​ដឹក​ស្មា​ត​ហ្វូន​ជា​ច្រើនគ្រឿង ហើយ​ក្រោយ​កើតហេតុ​គេ​ឃើញ​មាន​ទូរស័ព្ទ​iPhone X​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​។ ក្រៅពីនោះ​មាន​iPhone 7 និង iPhone 6 ផងដែរ​។ ដ្បិត​គ្មាន​ការបញ្ជាក់​ពី​ការខូចខាត ប៉ុន្ដែ​បើ​គិត​ជា​តម្លៃ​វិញ​មិនធម្មតា​ឡើយ​៕

ព័ត៌មានផ្សេងទៀត