យន្ដហោះ​​ដឹក​អ្នកដំណើរ​​បើកបរ​​ដោយ​​ស្វ័យប្រវត្ដិ​​ត្រូវបាន​ធ្វើ​តេស្ដ​​សាកល្បង​​នៅ​ណូវែល​សេ​ឡង់​

15-03-2018 2:41 pm 902
ប្រភេទ​យន្ដហោះ​ដឹកអ្នកដំណើរ​ខ្នាតតូច​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្ដិ

​ស្ថាបនិក​ក្រុមហ៊ុន​Google​លោក​Larry Page បាន​បង្កើត​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ​Kitty Hawk ផលិត​យន្ដហោះ​តាក់ស៊ី​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​ឈ្មោះ​Cora​។ យន្ដហោះ​តាក់ស៊ី​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​នេះ អាច​ហោះហើរ​ក្នុង​ល្បឿន​១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​សាក​ម្ដង​អាច​ធ្វើដំណើរ​បាន​១០០​គីឡូម៉ែត្រ​។

​លក្ខណៈពិសេស​ក្រៅពី​បើកបរ​ដោយ​ស្វ័យប្រវត្ដិ ជាមួយ​ការត្រួតពិនិត្យ​របស់​ម​នុស្ស យន្ដហោះ​Cora​អាច​ហោះ​ឡើង​និង​ចុះចត​ភ្លាមៗ ដោយ​មិនចាំបាច់​មាន​ផ្លូវ​រត់​។ យន្ដហោះ​នេះដែរ​បាន​ធ្វើតេស្ដ​សាកល្បង​នៅ​ប្រទេស​ណូវែល​សេ​ឡង់​។ យន្ដហោះ​នេះ​នឹងដាក់​ដំណើរការ បម្រើ​សេវាកម្ម​ដល់​អតិថិជន​ស្រដៀង​គ្នា​នឹង​ក្រុមហ៊ុនអាកាសចរ​ណ៍​ដូច្នេះ​ដែរ​។ ក្រុមហ៊ុន​មិនទាន់​បញ្ជាក់​ទេ​ថា Cora​នឹង​អាច​ចាប់ផ្ដើម​ដំណើរការ​នៅពេលណា​៕

ព័ត៌មានផ្សេងទៀត