ថៃ​៖​​ប្រជាជន​​ស្នើ​ឲ្យ​​ប៉ូលិ​ស​​តាម​ចាប់ស្ដ្រី​​ម្នាក់​ថត​រូប​​អាក្រាតកា​យ​​ឱប​ផ្ទាំង​ថ្ម​​ជា​និមិត្ដរូប​​របស់គេ​

14-03-2018 4:45 pm 3089
រូបភាពស្ដ្រីម្នាក់ថតរូបអាក្រាតកាយនៅលើកោះសាមុយប្រទេសថៃ

​ប្រជាជន​នៅលើ​កោះ​សាមុយ​របស់​ថៃ បាន​អំពាវនាវ​ឲ្យ​ប៉ូលិ​សតាម​ស្វែងរក និង​ចាប់ខ្លួន​ស្ដ្រី​អ្នកទេស​ចរជា​ជនបរទេស​ម្នាក់​ជាបន្ទាន់​។ ការទទូច​នេះ​បន្ទាប់ពី​ស្ដ្រីជា​អ្នកទេសចរ​រូបនោះ បាន​ទៅ​ថតរូប​ឱប​ផ្ទាំង​ថ្ម Hin Ta​ទាំង​អាក្រាតកាយ​។ ផ្ទាំង​ថ្ម​Hin Ta​នៅលើ​កោះ​សាមុយ ប្រជាជន​ចាត់ទុក​និមិត្ដសញ្ញារ​បស់​កោះ និង​ចាត់ទុកជា​កន្លែង​សក្ការបូជា​ផងដែរ​។ អ្នកស្រុក​នៅលើ​កោះ​ថា ទង្វើ​នេះ​ជា​ការប្រមាថ​ដល់​ដួងវិញ្ញាណ​បុព្វបុរស​។ ដូច្នេះ​ពួកគេ​បាន​ស្នើឲ្យ​ប៉ូលិ​សតាម​ចាប់ខ្លួន​ស្ដ្រី​រូបនោះ ដើម្បីឲ្យ​គេ​មក​សុំទោស​ដល់​ទីសក្កា​រ​បូជា បាន​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​៕

ព័ត៌មានផ្សេងទៀត