ស្ថាបនិក​អង្គការ​សមធម៌​ប្តេជ្ញា​ជួយ​ពលរដ្ឋ​ដូច​មុន ក្រោយ​ក្រសួង​ព្រមឲ្យ​ធ្វើ​សកម្មភាព​ឡើងវិញ​

14-03-2018 4:22 pm 1697
លោក​អៀ​ង វុទ្ធី​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា

​លោក​អៀង វុទ្ធី​បាន​ចូលប្រឡូក​ក្នុង​កិច្ចការងារ​សង្គម តាំងតែ​ពី​ឆ្នាំ​២០០៣ ខណៈ​កំពុង​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​មួយ ដោយ​ជ្រើសរើស​ជំនាញ​ផ្នែក​ច្បាប់​។ ការ​ប្រឡូក​ក្នុង​កិច្ចការ​សង្គម​នោះ​ហើយ ដែល​លោក​បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន រហូត​សម្រេច​ចូលរួម​បង្កើត អង្គការ​មួយ​ឈ្មោះថា អង្គការ​សមធម៌​កម្ពុជា​នៅ​ឆ្នាំ​២០១២ ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ពី​វិបត្តិ​នៃ​ការរំលោភបំពាន​ដីធ្លី​។​

​អង្គការ​សង្គម​ស៊ីវិល​មួយ​នេះ ទើបតែ​ត្រូវបាន​ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យ​ធ្វើ​សកម្មភា​ព​ឡើងវិញ នៅ​ថ្ងៃទី​១២​ខែ​មីនាឆ្នាំ​២០១៨ បន្ទាប់ពី​ត្រូវ​ផ្អាក​ដំណើរការ កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧​។ ក្នុងនាម​ជា​ស្ថាបនិក​មួយរូប និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌កម្ពុជា លោក​អៀង វុទ្ធី​ប្តេជ្ញា​ថា នឹង​បន្តសកម្មភាព​ការងារ​ដូច​មុន ដូចមានតម្កល់នៅ​ក្រសួងមហាផ្ទៃ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​អៀ​ង វុទ្ធី​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត