ស្នងការ​រាជធានី​ភ្នំពេញ ស្នើរ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​និង​ក្រមសីលធម៌​

14-03-2018 12:30 pm 547
  ស្តាប់
ស្តាប់ជាសំឡេង

ក្រោយពី​មាន​ក​រីណី​ប្រើ​អំពើហិង្សា វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ទៅលើ​ជន​បង្ក​គ្រោះថ្នាក់​ចរណ៍ ចំនួន ២​ករណី ធ្វើឲ្យ​អ្នកបើកបរ​រថយន្ត​ចំនួន​២​នាក់ ទទួល​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។ ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​សារ​ធា​រណៈ​ជន គួរ​បញ្ឈប់​សកម្មភាព​ប្រាសចាក​អំពី​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ប្រាសចាក​ពី​សីលធម៌​សង្គម ទាំង​ជនបង្ក​គ្រោះថ្នាក់​និង​ជន​ដែល​បាន​ប្រើ​អំ​ហិង្សា ។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​អំពាវនាវ កាលពី​ថ្ងៃ​ទី ១៣ ខែ​មីនា ដោយ​ស្នើរ​អោយ​សាធារណៈជន​ចូលរួម​ចំ​ណែ​ក្នុង​ការអនុវត្ត​ច្បាប់ រក្សា​សន្តិសុខ សុ​វត្តិភាព សណ្តាប់ធ្នាប់ លុបបំបាត់​បាតុភាព អសីលធម៌​សង្គម និង​ប្រតិបត្តិ​អោយបាន​ត្រឹមត្រូវ​៖ 

១.​ត្រូវ​ចូលរួម​គោរព​ប្រតិបត្តិ អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ច្បាប់​ស្តីពី​ការប្រើប្រាស់​ផ្លូវថ្នល់ និង​ក្រមព្រហ្មទណ្ឌ នៃ​កម្ពុជា ដើម្បី​ចូលរួម​ទទួលខុសត្រូវ​ចំពោះ​អំពើ​ខុសច្បាប់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ពេល​ធ្វើ​ចរាចរណ៍ នៅលើ​ដងផ្លូវ​សាធារណៈ​។​
២. សូម​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​ការប្រើ​អំពើហិង្សា​ទៅ​លើ​អ្នកបើកបរ និង​យានយន្ត​ក្នុងករណី គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ចូលរួម​ចាប់​ឃាត់ និង​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។ ក្នុងករណី​ប្រព្រឹត្ត​ល្មើស​ច្បាប់ ដោយ​ប្រើ​អំពើហិង្សា និង​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​អាច​ប្រឈម​ទៅ​នឹង​ការ​ទទួលទោស​តាម​មាត្រា​ច្បាប់​។ 

​គួរ​រំលឹក​ដែរ​ថា​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​មាន​ករណី​ប្រើប្រាស់​អំពើហិង្សា​យ៉ាង​ឃោរឃៅ​ទៅលើ​អ្នកបើកបរ​រថយន្ត​ម្នាក់​ដែល​ត្រូវ​គេ​ចោទ​ថា​បាន​បង្ក​គ្រោះ ថ្នាក់​ចរាចរណ៍​រួច​បើក​រត់គេច​ខ្លួន​មិន​ទទួលខុសត្រូវ ។​អ្នកបើករថយន្ត​នោះ​បាន​រង​អំពើហិង្សា​ស្ទើរ​បាត់បង់​ជីវិត និង​ខូចខាតរ​យន្ត​ស្ទើរ​ទាំងស្រុង​។​

ព័ត៌មានផ្សេងទៀត