អតីត​​ប្រធានាធិបតី​​កូរ៉េខាងត្បូង​​ត្រូវ​កោះហៅ​​ឲ្យចូល​បំភ្លឺ​​ករណី​​ប្រ​ព្រឹត្ដ​​អំពើ​ពុករលួយ​

14-03-2018 10:16 am 665
​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​Lee Myung-bak

​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​Lee Myung-bak បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​សេ​អ៊ួ​ល ក្រោយ​មាន​ការចោទប្រកាន់​ពីបទ​ស៊ីសំណូក​និង​បទឧក្រិដ្ឋ​ផ្សេងៗ ប៉ុន្ដែ​កន្លងមក​លោក​ធ្លាប់បាន​ច្រានចោល​រាល់​ការចោទប្រកាន់​។ មុន​ចូលខ្លួន​ប្រឈម​នឹង​ការ​ចោទសួរ​ពី​រដ្ឋអាជ្ញា​នៅ​ព្រឹក​ថ្ងៃទី​១៤​មីនា​នេះ លោក​Lee​បាន​សុំទោស​ដល់​ប្រជាជន​នៅ​ក្នុងប្រទេស សម្រាប់​ការបង្កឲ្យ​មាន​ការព្រួ​យ​បារម្ភ​កើតឡើង​។ ចំពោះ​ការ​ចោទសួរ​របស់​ក្រុម​រដ្ឋអាជ្ញា គេ​គិតថា​លោក​Lee​ប្រាកដជា​ឆ្លើយ​បដិសេធ​ការចោទប្រកាន់​។ ក្រោយ​សាកសួរ​ចប់​រដ្ឋអាជ្ញា​នឹង​អនុញ្ញាតឲ្យ​លោក​Lee​ត្រឡប់ទៅផ្ទះ​វិញ បន្ទាប់មក​រដ្ឋអាជ្ញា​នឹង​ពិភាក្សាគ្នា ថា​តើ​គួរ​ស្នើសុំ​ឲ្យចេញ​ដីកាចាប់ខ្លួ​ន​លោក​Lee​ឬក៏​យ៉ាងណា​។ សូមបញ្ជាក់ថា លោក​Lee​គឺជា​អតីត​ប្រធានាធិបតី​ទី​៥​របស់​កូរ៉េខាងត្បូង​៕

ព័ត៌មានផ្សេងទៀត