​ផ្លូវជាតិ​លេខ​៥៥ ត​ភ្ជាប់​ទៅ​ខេត្ត​ត្រាត​ប្រទេស​ថៃនឹង​បញ្ចប់​ការសាងសង់​ឆាប់ៗ​នេះ​

14-03-2018 9:58 am 1370

​ផ្លូវជាតិ​លេខ​៥៥ ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​មាន​ប្រវែង​ជាង​១៨០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ឃុំ​ថ្ម​ដា ឆ្លងកាត់​ក្រុង​ពោធិ៍សាត់ ស្រុក​បាកាន ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ជាប់​ព្រំដែន​ខេត្ត​ត្រាត ប្រទេស​ថៃ នឹង​បញ្ចប់​ការសាងសង់ នៅ​ខែ​ឧសភា​ខាងមុខនេះ​។​

​ការតភ្ជាប់​ផ្លូវជាតិ​លេខ​៥៥ ទៅកាន់​ព្រំដែន​ថៃ​នេះ ត្រូវបាន​គេ​មើលឃើញថា នឹង​ជួយ​ជម្រុញ​ការដោះដូរ​ពាណិជ្ជកម្ម កសិផល និង​ទេសចរណ៍ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ជាពិសេស​ផ្តល់ឱកាស​ឲ្យ​វិនិយោគិន​ថៃ មក​វិនិយោគ​នៅក្នុង​ខេត្ត​ជាប់​ព្រំប្រទល់​ផងដែរ​៕  

ព័ត៌មានផ្សេងទៀត