ក្រោយ​ទម្លាក់​​ពី​តំណែង​​លោក​ធី​ល​ល័​រសុន​​អរគុណ​​ប្រជាជន​​អាមេរិក​​តែ​មិន​អរគុណ​​លោក​ត្រាំ​

14-03-2018 9:11 am 2275
រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក​រ៉េ​ច ធី​ល​ល័​រសុនដែលត្រូវទម្លាក់ចេញពីតំណែង

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​រ៉េ​ច ធី​ល​ល័​រសុន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​អាមេរិក បុគ្គលិក​របស់លោក​នៅ​ក្រសួងការបរទេស និង​បណ្ដា​អ្នកការទូត​ដែល​ធ្លាប់បាន​ធ្វើការ​ជាមួយ​លោក​។ ការថ្លែងអំណរគុណ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​លា​ជា​លើកចុងក្រោយ បន្ទាប់ពី​លោក​ត្រូវបាន​លោក​ដូណាល់ ត្រាំ​ដក​ចេញពី​តំណែង​។ លោក​បាន​អរគុណ​ដល់​ប្រជាជន​អាមេរិក បណ្ដា​មន្ដ្រីការទូត និង​បុគ្គលិក​របស់លោក ប៉ុន្ដែ​លោក​ធី​ល​ល័​រសុន​មិនបា​នអរគុណ​ដល់​លោក​ដូណាល់ ត្រាំ​ទេ​។​

​លោក​ធី​ល​ល័​រសុន​បានប្រាប់​អ្នកសារព័ត៌មាន​ថា លោក​កំពុង​រៀបចំ​ការផ្ទេរសិទ្ធិ​អំណាច​របស់លោក​ទាំង​ស្រុង ដល់​រដ្ឋមន្ដ្រីការបរទេស​ថ្មី​ដែល​នឹង​ចូលមក​កាន់តំណែង​ជំនួស​លោក​។ លោក​ថា​អាណត្ដិ​របស់​លោកនឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣១​មីនា​។ លោក​ក៏​បញ្ជាក់​ផងដែរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក ក្នុង​ការបំពេញ​តួនាទី​កន្លងមក ពិសេស​ទាក់ទង​នឹង​ការព្យាយាម​នាំយក​កូរ៉េខាងជើង​ឲ្យចូល​តុច​រចា តាមរយៈ​យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា​៕

ព័ត៌មានផ្សេងទៀត