គ្រប់​គម្រោង​ជំនួយ​​ជប៉ុន​លោក​ហ៊ុន សែនបាន​ត្រឹម​កាត់​ខ្សែបូរ​ មិនបាន​កាន់​លុយ​ទេ​

13-03-2018 4:20 pm 968
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនអំឡុងពេលកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់កណាត់ផ្លូវជាតិលេខ១នៅព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០១៨

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ពន្យល់ថា គ្រប់​គម្រោង​ជំនួយ​របស់​ជប៉ុន ជួយ​កម្ពុជា គឺ​មានតែ​ក្រុមហ៊ុន​ជប៉ុន​មួយគត់ ដែល​ចូលរួម​ដេញថ្លៃ​សាងសង់ ហើយ​ការដេញថ្លៃ​បានរៀបចំធ្វើ​នៅ​ប្រទេស​ជប៉ុន​ឯណោះ ចំណែក​កម្ពុជា​ចូលរួម​ក្នុងនាម​អ្នក​អង្កេត​កាណ៍​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា ពុំមាន​សិទ្ធិ ទុកដាក់​ថវិកា​ជំនួយ​ទាំងអស់​នោះឡើយ​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានត្រឹមតែ​ចូលរួម​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់ និង​កាត់​ខ្សែបូរ សម្ភោ​ធ​ឲ្យប្រើ​ប្រាស់​តែប៉ុណ្ណោះ​។ ការពន្យល់​របស់លោក​ហ៊ុន សែន ដើម្បី​កុំឲ្យ​មាន​ការយល់ច្រឡំ​ថា រដ្ឋាភិបាល ប្រើប្រាស់​ជំនួយ​បរទេស ដើម្បី​ភាពមានបាន​ផ្ទាល់ខ្លួន​……

​សំឡេង​លោក​ហ៊ុន សែន៖

​ការ​ថ្លែង​របស់លោក​ហ៊ុន សែន​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤ មាន​ប្រវែង​សរុប ៤​គីឡូម៉ែត្រ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ ។ ផ្លូវ​មួយ​ខ្សែ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន ដោយបាន​ចំណាយ​ថវិកា​ជាង ២៣​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ថវិកា​ប្រមាណ ១៦​លាន​ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា​៧,៨៧​លាន​ដុល្លារ​អាមេរិក ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា សម្រាប់​ដោះស្រាយ គោលនយោបាយ និង​ផលប៉ះពាល់​៕

ព័ត៌មានផ្សេងទៀត