ខែ​មេសា​មន្ត្រីរាជការ​ទទួល​បាន​ប្រាក់ខែ​ឌុប​និង​ប្រាក់​បន្ថែម​៥​ម៉ឺន​រៀល​

13-03-2018 3:31 pm 772

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា ការបើក​ប្រាក់ខែ ក្នុង​ខែ​មេសា​គឺ​ឌុប មានន័យ​ថា នៅ​ចុង​ខែ​មីនា​នេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ គឺ​នឹង​បើកប្រាក់​ខែម្តង ហើយ​នៅក្នុង​អំឡុង​ខែ​មេសា មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នឹង​បើក​ម្តងទៀត បួ​ក​រួម​នឹង​ប្រាក់​មុខងារ​បន្ថែម ម្នាក់ៗ​ចំនួន​៥​ម៉ឺន​រៀល​ផងដែរ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ទៀតថា រហូតមក​ដល់​សប្តាហ៍​ទី​៣ នៃ​ខែ​ឧសភា នឹង​មាន​ការបើកប្រាក់​ខែ​ម្តង​ទៀត ដើម្បី​សម្រួល​ដល់​ការចំណាយ​របស់​មន្ត្រីរាជកា​រ​របស់​យើង​៕ ដោយៈ​សៅ វិសាល

ព័ត៌មានផ្សេងទៀត