លោក​ហ៊ុន​សែន​៖ កម្ពុជា​មិន​ដែល​ខ្ចី​លុយ​បរទេស​មក​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ទេ​

13-03-2018 3:01 pm 1386
លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ១ កាលពីព្រឹកម៉ិញ ។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អះអាងថា តាំង​ពី​លោក​កាន់​អំណាច​ជិត​៤០​ឆ្នាំ​មកនេះ កម្ពុជា​ពុំ​ដែល​ទៅ​ខ្ចី​លុយ​បរទេស ឬ​ទៅ​សុំ​លុយ​បរទេស​យកមក​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ទេ ។ ការបញ្ជាក់​បែបនេះ ធ្វើឡើង​ក្រោយ​មាន​ការរិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​លុយ​ជំនួយ និង​ប្រាក់​ឧបត្ថម្ភ​បរទេស​ដើម្បី​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ ។ លោក​ហ៊ុន សែន​បាន​ថ្លែង​បញ្ជាក់​អំពី​រឿងនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ។​

​សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ៖

ព័ត៌មានផ្សេងទៀត